​លោក​វរៈសេនីយ៍ត្រី អ៊ូ​ឆេង​កន ចុះសួរសុខទុក្ខ​គ្រួសារ​អតីត​យោធិន​នៃ ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ

0

​កំពង់ធំៈ នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ កញ្ញា​ឆ្នាំ ២០១៤ លោក​វរៈសេនីយ៍ត្រី អ៊ូ ឆេង​កន មេបញ្ជាការ​ផ្នែក​សឹក​រង​ប្រាសាទ​សំបូរ ព្រមទាំង​មន្ត្រី​ក្រោម​ឳ​វាទបាន​អញ្ជើញ​ចុះសួរសុខទុក្ខ ដល់​គ្រួសារ​អតីត​យោធិន នៃ​ផ្នែក​សឹក​រង​ប្រាសាទ​សំបូរ និង​បាន​នាំយកមក​នូវ គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​គ្រួសារ​អតីត​យោធិន​ក្នុង​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​ស្ថិតនៅ​ភូមិ​កូន​ក្អែក ឃុំ សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។​Image9

លោក​វរៈសេនីយ៍ត្រី អ៊ូ ឆេង​កន បាន​ឲ្យ​ដឹងថា ការនាំយក​អំណោយ​មក​ជូន​ដល់ គ្រួសារ​អតីត​យោធិន​នេះ ដោយមាន​ណែនាំ​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ឲ្យ​មេបញ្ជាការ​ផ្នែក​សឹក​រង និង​គ្រប់​កងវរៈសេនាតូច ចុះសួរសុខទុក្ខ ដល់​អតីត​យោធិន ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​អាណិត​ស្រឡាញ់ របស់​មិត្ត​កង​យោពល​ខេ​រៈ​ភូមិន្ទ ដែល​ធ្លាប់បាន​សាង​ទុក​នូវ​អនុស្សាវរីយ៍ ក្នុង​ការបំរើ ជាតិ​មាតុភូមិ និង​បាន​ឆ្លងកាត់​គ្រប់​ឧ​ប​ស័គ្គ​កន្លងមក​។​ Image8

លោក​វរៈសេនីយ៍ត្រី អ៊ូ ឆេង​កន បាន​ផ្តល់នូវ​គ្រឿងឧបភោគ​បរិភោគ ជូន​លោក សៀង ឆុន អតីត​ជា​យោធិន ផ្នែក​សឹក​រង​ប្រាសាទ​សំបូរ ទឹក​ផ្លែឈើ​១​កេស រួមមាន មី​១​កេស ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ទឹក​សុទ្ធ ៦​យួរ ប៊ីចេង​២​កញ្ចប់ និង​ថវិការ​១៥​ម៉ឺន​រៀល ដើម្បី​ចូល រួមចំណែក​ក្នុងការ​លើកទឹកចិត្ត​ដល់​អតីត​យោធិន លោក​បាន​បន្តថា ទោះជា​អំណោយ​នាំមក​ជូន​នេះ មាន​តិចតួចស្តួចស្តើង​ក្តី តែ​ក៏​ជា​ទឹកចិត្ត​ដ៏​ស្មោះសរ របស់​កងកម្លាំង​នៃ​ផ្នែក​សឹក​រង​ស្រុក​ប្រាសាទ​សំបូរ ដើម្បី​បញ្ជាក់​ពី​ក្តី​អាណិត​និង​ស្រឡាញ់​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​។​ ​Image11

លោក​មេបញ្ជាកា​ផ្នែក​សឹក​រង​ស្រុក​ប្រាសាទ​សំបូរ បាន​ពាំ​នាំនូវ​ការសួរសុខទុក្ខ ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន និង​ថ្នាក់ដឹកនាំ នៃ​តំបន់សឹករង​កំពង់ធំ ដោយ​ការគោរព អាណិត​ស្រឡាញ់ និង​បាន​ផ្តាំផ្ញើរ​ឲ្យ​ខិតខំ​តស៊ូ ប្រឹងប្រែង អប់រំ​កូនចៅ បង្ហាត់បង្រៀន​ឲ្យ​ដើរ​តាម​គន្លង​ធម៌ និង​ជម្រុញ​ឲ្យ​កូនចៅ​មានកា​រៀនសូត្រ ប្រព្រឹត្ត​តែ អំពើ​ល្អ ឲ្យ​ក្លាយទៅជា​ក្មេង​ល្អ មនុស្ស​ល្អ រស់នៅក្នុង​សង្គម និង​សូម​ឲ្យ​ចៀសវាង​កុំ​ឲ្យ​មានការ ពាក់​ព័​ន្ឋ​ទៅ នឹង​បទល្មើស​ផ្សេងៗ ជាពិសេស​គឺ​គ្រឿងញៀន ដែលជា​អំពើ​ខុសច្បាប់ ។ ​