Barcelona ​ឈ្នះ APOEL Nicosia (​អា​ប៉ូ​អេ​ល​ ​នី​កូ​សៀ​) ១-០

0

​  ​ខណៈ​ Ajax (​អា​ហ្សា​ក់​) ​ស្មើ Paris Saint Germain (​ប៉ារីស​ ​សេន​ ​ជើ​មេន​) ១-១ ​នៅក្នុង​ពូ​ល​F ​ក្លិប​អ្នកមាន​បុណ្យ Barcelona ​បាន​ប្រកួត​ក្នុងផ្ទះ​របស់ខ្លួន​ដោយបាន​យកឈ្នះ​ក្លិប APOEL Nicosia  (​អា​ប៉ូ​អ៊ែ​ល​ ​នី​កូ​សៀ​) ​ក្នុង​លទ្ធផល​ ១-០ ​សម្រាប់​ការប្រកួត​ Champions League នៅក្នុង​ពូ​ល​ F ​ ​ការប្រកួត​ក្នុង​តង់​ទី​១​នៅ​នាទី​ទី​២៨ ​ខ្សែការពារ Gerard Pique (​ជើ​រ៉ា​ដ​ ​ភី​កកេ​) ​ជា​អ្នករក​គ្រាប់​បាល់​ឲ្យ ក្រុម​ម្ចាស់ផ្ទះ Barcelona ​បាន​មួយ​គ្រាប់​ ​។​ ​លុះ​ការប្រកួត​ចូលដល់​តង់​ទី​២ ​ទោះបីជា​ក្រុម​ម្ចាស់ផ្ទះ​បាន​បន្ត​ការ​វាយ​សម្រុក​ក៏ដោយ ក៏​នៅតែ​មិនអាច​រក​គ្រាប់​បាល់​បន្ថែម​បានឡើយ​ដោយ​ចប់​ការប្រកួត Barcelona ​ឈ្នះ APOEL Nicosia (​អា​ប៉ូ​អ៊ែ​ល​ ​នី​កូ​សៀ​) ​ក្នុង​លទ្ធផល ១-០ ​។​

​ដោយឡែក​ការប្រកួត​នៅក្នុង​ប្រទេស​ហូ​ឡង់​ឯណោះ​វិញ​ ​ក្រុម​ម្ចាស់ផ្ទះ Ajax (​អា​ហ្សា​ក់​) ​លេង​បាន​ត្រឹម​ស្មើ ១-១ ប៉ុណ្ណោះ​ជាមួយ​ក្រុម​ភ្ញៀវ Paris Saint Germain (​ប៉ារីស​ ​សេន​ ​ជើ​មេន​) ​។​ ​ការប្រកួត​លេង​បាន​១៤​នាទី​ ​កីឡាករ Edinson Cavani (​អេ​ឌី​ន​សុន​ ​កា​វ៉ា​នី​) ​រក​គ្រាប់​បាល់​ឲ្យ Paris ​នាំមុខ​១-០​មុន​ ​ប៉ុន្តែ​ការប្រកួត​ក្នុង​តង់​ទី​២ នៅ​នាទី​ទី​៧៤ ​កីឡាករ Lasse Schoene (​ឡាស​ ​ស្ក​ន​) ​អាចជួយ​ឲ្យ​ Ajax ​តាម​បាន​ស្មើ​វិញ​ ​។​ ​ចប់​ការប្រកួត​ក្រុម​ទាំងពីរ​ស្មើគ្នា​១-១ ​។​ ​គួរ​បញ្ជាក់ថា​ ​នៅក្នុង​ពូ​ល F ​នេះ​ក្រុម​ដែល​កំពុង​ឈរ​លេខ​១​គឺ Barcelona ​ចំណែក APOEL Nicosia (​អា​ប៉ូ​អេ​ល​ ​នី​កូ​សៀ​) ​ស្ថិតនៅ​បាត​តារាង​ ៕ដោយផន សុខជាតិ