Bayern Munich ​ឈ្នះ Manchester City ១-០ សម្រាប់​ការប្រកួត Uefa Champions League ​ក្នុង​ពូ​ល​ E

0

​ ​ ​ក្លិប​ជើងឯក​អាល្លឺម៉ង់​ Bayern Munich ​បាន​បើកទ្វា​ផ្ទះ​របស់ខ្លួន​ស្វាគមន៍​ក្រុម​ជើងឯក​អង់គ្លេស​ Manchester City ​សម្រាប់​ការប្រកួត​ Uefa Champions League ​ក្នុង​ពូ​ល​ E ​ដោយបាន​បញ្ចប់​ការប្រកួត Bayern Munich ​ឈ្នះ Man City ​ក្នុង​លទ្ធផល​១-០ ​​ ​ក្រុម​ទាំង​ពីរបាន​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​នៅក្នុង​តង់​ទី​១​ប៉ុន្តែ​មិនអាច​មានឱកាស​ស៊ុត​បំប៉ោង​សំណាញ់​ទី គ្នា​បានឡើយ​ដោយ​ចប់​តង់​ទី​១​ក្រុម​ទាំងពីរ​រក្សា​ត្រឹម​លទ្ធផល​០-០ ​។

​លុះ​ការប្រកួត​ចូលដល់​តង់​ទី​២​ក្រុម​ទាំងពីរ​ក៏បាន​តស៊ូ​គ្នា​រហូតដល់​នាទី​ទី​៩០​ទើប​ក្រុម​ម្ចាស់ផ្ទះ​អាច​បំបែក ពងមាន់​បាន​មួយ​គ្រាប់​ដោយ​កីឡាករ Jerome Boateng (​ជើ​រ៉ូម​ ​បូ​ថេ​ង​) ​។​ ​លុះ​ចប់​ការប្រកួត​ ​ក្រុម​ម្ចាស់ផ្ទះ Bayern Munich ​យកឈ្នះ​ភ្ញៀវ Manchester City ​ដោយ​លទ្ធផល​ ១-០ ​។​ ​គួរ​បញ្ជាក់ថា​ ​ការប្រកួត​មួយគូ​ទៀត​ក្នុង​ពូ​ល​ E ដំណាលគ្នា​នេះ​គឺ​ក្រុម​ Roma ​របស់​អ៊ីតាលី​បាន​បំបាក់​ក្លិប CSKA Moscow របស់​រុស្ស៊ី​ក្នុង​លទ្ធផល​ ៥-១ ៕ ដោយផន សុខជាតិ