ក្លិបជើងឯកអេស្ប៉ាញ Atletico Madrid បានប្រកាសថា កីឡាករ Mario Mandzukic (ម៉ារីអូ មេនហ្ស៊ូគីក) នឹងត្រូវធ្វើការវះកាត់ខ្ទង់ច្រមុះនៅថ្ងៃព្រហស្បតិ៍នេះប៉ុន្តែក្លិបមិនបានបញ្ជាក់ថា តើរូបគេអាចនឹងអវត្តមានសម្រាប់ប្រកួតណាមួយឬក៏អត់នោះទេ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះបានរងរបួសច្រមុះក្នុងអំឡុងពេលដែលក្លិប Atletico ប្រកួតចាញ់ Olympiacos (អូឡាំព្យ៉ាកូស) ៣-២ ក្នុងយុទ្ធនាការ Champions League វគ្គចែកពូលកាលពីយប់ថ្ងៃអង្គារ ។
ក្លិប Atletico បានបង្ហោះលើគេហទំព័ររបស់ខ្លួនថា “បន្ទាប់ពីធ្វើការពិនិត្យរួចមក កីឡាករសញ្ជាតិក្រូអាតគឺ Mario Mandzukic បានរងរបួសបាក់ខ្ទង់ច្រមុះហើយរូបគេនឹងត្រៀមធ្វើការវះកាត់នៅថ្ងៃព្រហស្បតិ៍នេះ” ។ គួរបញ្ជាក់ថា Mandzukic បានចុះកិច្ចសន្យារយៈពេល៤ឆ្នាំផ្លាស់មកលេងឲ្យ Atletico Madrid ក្រោយ ចាកចេញពី Bayern Munich នៅរដូវក្តៅនេះ ៕ ុដោយផន សុខជាតិ







































