ខេត្តបន្ទាយមានជ័យ៖ លោកប៊ិនឈិនប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីបានមកខេត្តបន្ទាយមានជ័យចុះមកដើម្បីដោះស្រាយដីធ្លីជូនប្រជាពលរដ្ធហើយបានដាស់តឿនដល់ក្រុមហ៊ុនចំនួន៣ត្រូវរួសរាន់ក្នុងការអនុវត្តការបង់ពន្ធជូនរដ្ឋហើយជាមួយនោះក៏មានក្រុមហ៊ុនមួយប្រឈមការដកហូតយកដីវិញផងដែរ។ការព្រមាននោះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពង្រឹងការងារត្រួតពិនិត្យវាស់វែងនិងវាយតម្លៃសម្បទានដីសេដ្ឋកិច្ចនាព្រឹកថ្ងៃទី១៧កញ្ញា២០១៤សាលាខេត្តបន្ទាយមានជ័យ។ លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍រាយការថា៖ខេត្តបន្ទាយមានជ័យមាន៧ស្រុក២ក្រុងហើយដីសម្បទានសង្គមកិច្ចមានស្រុកភ្នំស្រុកទំហំ៣.៥៧៥ហិតាបានបញ្ចប់អត្តសញ្ញាកម្មនិងបានធ្វើសំណើសុំអនុបយោគផ្ទៃដីទំហំ២.២២២ហិតា ស្រុកថ្មពួកទំហំ៦.៧៦២ហិតានិងបានប្រទានកម្មសិទ្ធិជូនប្រជាពលរដ្ឋ៥.០៤៤ហិតាដីនៅសល់ទំហំ១.៧១៨
ហិតា ស្រុកស្វាយចេកទំហំ១.០០០ហិតាត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតិអោយង្កើត(មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនបិការ៣១៧តេជោភ្នំឆ័ត្រដែលកំពុងដំណើរការកសាង។លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនិងជាប្រធានគណះកម្មការអន្តរក្រសួងដើម្បីត្រួតពិនិត្យវាស់វែងនិងវាយតម្លៃសម្បទានដីសេដ្ឋកិច្ចបានមានប្រសាសន៍ថា៖ដោយយោងតាមរបាយការការដោះស្រាយទំនាស់ដីធ្លីរបស់គណះកម្មការសុរិយោលដីមានករណីវិវាទសរុបចំនួន៣៣៤ករណីបញ្ចប់វិវាទមាន១០៦ករណី។និងការដោះស្រាយទំនាស់ដីធ្លីរបស់គណះកម្មការរដ្ឋបាលអនុវត្តតាម
បទបញ្ជាលេខ០១បបករណីវិវាទសរុប៥៣៣ករណីបញ្ចប់វិវាទ៩៩ករណី។ លោកប៊ិនឈិនបានបញ្ជាក់ថាក្រុមហ៊ុនចំនួន៣មាន២ក្រុមហ៊ុន១ក្រុមហ៊ុនជាតិអភិវឌ្ឍន៍មានទំហំដី៦.០០០ហិកតាវាស់ជូនប្រជាពលរដ្ឋទំហំ៣.១២៧ហិតានិងក្រុមហ៊ុនឈុនលឹមគ្រូប៣.០០០ហិកតាវាស់ជូនប្រជាពលរដ្ឋទំហំ១.៦៣០ហិតានិងក្រុមហ៊ុនលាងប៊ូទំហំ១.៧៨៣ហិកតាកំពុងបន្តវាស់វែង។ លោកបានដាស់តឿនចំពោះក្រុមហ៊ុនជាតិអភិវឌ្ឍន៍និងក្រុមហ៊ុនឈុនលឹមគ្រូបដែលធ្វើផលកសិកម្មរយះពេល៥ឆ្នាំមកហើយត្រូវបង់ពន្ធជូនរដ្ឋនិងក្រុមហ៊ុនលាងប៊ូបើមិនធ្វើការដាំដុះរឺបង្កបង្កើនផលទេនោះដែលពោលពាក្យថាកន្ទេលធំលុះប្រឡំដេកគឺប្រឈមការដកហូតដីធ្លីវិញហើយ៕ Bun rithy





































