​គ្រួសារ​យោធិន​ពលី បានទទួល​អ​ណោ​យ​ពី​លោក​វរៈសេនីយ៍ទោ ក្នុង​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ

0

​កំពង់ធំៈ យុទ្ធជន​ដ៏​អង់អាច​ក្លាហាន ព្រមទាំង​បាន​សាង​គុណសម្បត្តិ​ដល់​មាតុភូមិ និង​ប្រទេសជាតិ ទោះជា អតីតយុទ្ធជន​បាន​ពលី​ជីវិត ទៅហើយ​ក្តី​ក៏​នៅតែ​ជាការ​ដក់​ជាប់​ក្នុង​បេះដូង របស់​ថ្នាក់ដឹកនាំ និង​កងកម្លាំង ព្រមទាំង​ប្រជាពលរដ្ឋ ឲ្យ​

ចងចាំ​មិន​ភ្លេច​នូវ​អនុស្សាវរីយ៍ ធ្លាប់​រួមសុខ​រួមទុក្ខ ក្នុង​បុព្វហេតុ​ជាតិ​ទើប​មានការ​ណែនាំ​ពី ថ្នាក់ដឹកនាំ​មេបញ្ជាការ ឲ្យ​មានការ​ចុះសួរសុខទុក្ខ​របស់ ក្រុមគ្រួសារ​របស់​យោធិន​ពលី ដើម្បី​ជាការ ដឹងគុណ និង​ជា​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​។​ ​ពិធី​ប្រគល់​គ្រឿងឧបភោគ​បរិភោគ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ១៩ ខែកញ្ញា​ឆ្នាំ ២០១៤ ដោយ​លោក​វរៈសេនីយ៍ទោ នូ វុ​ទ្ធា

នាយការិយាល័យ​ទី​១ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ព្រមទាំង​មន្ត្រី​ក្រោម​ឳ​វាទ បាន​នាំយក​អំណោយ​មក​ជូន​ដល់ គ្រួសារ​យោធិន​ពលី រួមមាន មី​១​កេស ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ទឹកដោះគោ​៥​កំប៉ុង ស្ករសរ​១​គ​.​ក ទឹក​សុទ្ធ​២​យួរ ថវិការ​១០​ម៉ឺន​រៀល​ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកទឹកចិត្ត​ដល់​គ្រួសារ​យោធិន អំណោយ​ទាំងនេះ​ជា​ទឹកចិត្ត​ដ៏​ស្មោះសរ របស់​Image2Image1

អង្គភាព​ការិយាល័យ​ទី​១ នៃ​តំបន់សឹករង​កំពង់ធំ ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​។​ ​លោក​វរៈសេនីយ៍ទោ នូ វុ​ទ្ធា បាន​ពាំនាំ​ការ​នឹករលឹក​ពី ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ក្នុងការ​សួរសុខទុក្ខ ដល់​គ្រួសារ​យោធិន​ពលី ដោយ​ការគោរព អាណិត​ស្រឡាញ់ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​អាណិត​ស្រឡាញ់ របស់​មិត្ត​កង​យោពល​ខេ​រៈ​ភូមិន្ទ ដែល​ធ្លាប់បាន​សាង​ទុក​នូវ​អនុស្សាវរីយ៍ ក្នុង​ការបំរើ ជាតិ​មាតុភូមិ និង​បាន​ឆ្លងកាត់​គ្រប់​ឧ​ប​ស័គ្គ​កន្លងមក​។​

លោក​វរៈសេនីយ៍ទោ នូ វុ​ទ្ធា នាយការិយាល័យ​ទី​១ បាន​ផ្តាំផ្ញើរ​ឲ្យ​ខិតខំ​តស៊ូ ប្រឹងប្រែង អប់រំ​កូនចៅ បង្ហាត់បង្រៀន​ឲ្យ​ដើរ​តាម​គន្លង​ធម៌ និង​ជម្រុញ​ឲ្យ​កូនចៅ​មានកា​រៀនសូត្រ ប្រព្រឹត្ត​តែ អំពើ​ល្អ ឲ្យ​ក្លាយទៅជា​ក្មេង​ល្អ មនុស្ស​ល្អ រស់នៅក្នុង​សង្គម និង​សូម​ឲ្យ​ចៀសវាង​កុំ​ឲ្យ​មានការ ពាក់​ព័​ន្ឋ​ទៅ នឹង​បទល្មើស​ផ្សេងៗ ជាពិសេស​គឺ​គ្រឿងញៀន ដែលជា​អំពើ​ខុសច្បាប់ ។ ​