​Raphael Varane (​រ៉ា​ហ្វា​អេ​ល​ ​វ៉ា​រ៉ា​ណេ​) ​បន្ត​កិច្ចសន្យា​ជាមួយ​ Real Madrid ​រហូតដល់​ឆ្នាំ​២០២០

0

​ក្លិប​អធិរាជ​ស​ Real Madrid ​បានប្រកាសថា​ ​ខ្សែការពារ​ Raphael Varane (​រ៉ា​ហ្វា​អេ​ល​ ​វ៉ា​រ៉ា​ណេ​) ​បាន​បន្ត​លេង​ឲ្យ​ក្លិប​នេះ​បន្តទៀត​ក្រោយពេល​យល់ព្រម​ចុះកិច្ចសន្យា​ថ្មី​ ​ ​ខ្សែការពារ​វ័យ​២១​ឆ្នាំ​រូបនេះ​ក៏​ធ្លាប់មាន​ទំនាក់ទំនង​លើ​ការផ្លាស់​ទៅកាន់​ក្លិប​តោ​ខៀវ Chelsea ​ផងដែរ នៅ​រដូវក្តៅ​ប៉ុន្តែ​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​នៅ​ទឹកដី Bernabeu ​រហូតដល់ ឆ្នាំ​ ២០២០ ​។​

​ក្លិប Real Madrid ​បាន​បង្ហោះ​លើ​គេហទំព័រ​របស់ខ្លួន​ថា​ “Real Madrid ​បាន​ឈានដល់​កិច្ចព្រមព្រៀង ជាមួយ​កីឡាករ Raphael Varane ​ហើយ​រូបគេ​នឹង​បន្ត​លេង​ឲ្យ​ក្លិប​រហូតដល់​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០” ​។​ ​គួរបញ្ជាក់​ឡើងវិញ​ថា​ Real Madrid ​បាន​នាំយក Varane ​មកពី​ក្លិប Lille (​លី​ល​) ​ក្នុង​ឆ្នាំ​ ២០១១ ៕ដោយផន សុខជាតិ