​កីឡាដ្ឋាន San Siro ​នឹង​ទទួល​ធ្វើការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ​ឆ្នាំ​២០១៦

0

​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប​ហៅ​កាត់​ថា UEFA (​យូ​ហ្វា​) ​បានប្រកាសថា​ ​ការប្រកួត​បាល់ទាត់ Champions League ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ​ ២០១៦ ​នឹងត្រូវ​ធ្វើឡើង​នៅ​កីឡាដ្ឋាន San Siro ​ក្នុង​ទីក្រុង​មី​ឡេ​ន​ប្រទេស​អ៊ីតាលី​ ​ ​កីឡាដ្ឋាន​នេះ​ក៏​ធ្លាប់​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​២០០១​ផងដែរ​ដែល​កាលនោះ​ក្លិប Bayern Munich ​ជា​អ្នកទទួលបាន​ជើងឯក​ក្រោយពេល​ប្រកួត​ឈ្នះ​ក្លិប Valencia ​ដោយ​ការ​ស៊ុត​បាល់ ប៉េ​ណា​ល់​ទី​ ​។​ ​ជាមួយគ្នា​នោះ​ ​យូ​ហ្វា​ក៏បាន​ប្រកាស​ផងដែរ​ថា​ ​កីឡាដ្ឋាន St Jakob-Park (​សេន​ ​ជេ​ខុប​ផាក​)  ​ក្នុង​ទីក្រុង បា​សែ​ល ប្រទេស​ស្វី​ស​ក៏​នឹងត្រូវ​ទទួល​ធ្វើការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Europa League (​យូរ៉ូ​ប៉ា​ ​លី​ក​) ​ផងដែរ ក្នុង​ឆ្នាំ​ដូចគ្នានេះ​ ​។​ ​គួរ​បញ្ជាក់ថា​ ​សម្រាប់​ការប្រកួត​ Champions League ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រដូវ​កាល​នេះ​នឹងត្រូវ​ធ្វើឡើង ក្នុង​កីឡាដ្ឋាន Olympiastadion (​អូ​ឡាំ​ពិ​ច​ស្តេ​ឌៀ​ន​) ​ក្នុង​ទីក្រុង​ប៊ែ​កឡាំង​ប្រទេស​អាល្លឺម៉ង់​ ៕ដោយផន សុខជាតិ