កីឡាក Isco របស់ក្លិប Real Madrid ត្រូវបានគេមើលឃើញថា កំពុងក្លាយជាគោលដៅរបស់ក្លិបហង្សក្រហម Liverpool និងកាំភ្លើងធំ Arsenal ហើយក្លិបទាំងពីរនឹងប្រជែងគ្នាដើម្បីនាំយករូបគេនៅខែមករាខាងមុខនេះ ខ្សែបម្រើវ័យ២២ឆ្នាំសញ្ជាតិអេស្ប៉ាញរូបនេះក៏ធ្លាប់មានទំនាក់ទំនងលើការផ្លាស់ទៅកាន់ក្លិបមេឃខៀវ Manchester City ផងដែរនៅរដូវក្តៅនេះប៉ុន្តែទីបំផុតរូបគេបានសម្រេចចិត្តបន្តលេងនៅទឹកដី Santiago Bernabeu ជំនួសវិញ ។
គ្រូបង្វឹក Liverpool លោក Brendan Rodgers និងគ្រូបង្វឹក Arsenal លោក Arsene Wenger បានសរសើរ ពីទម្រង់លេងរបស់កីឡាកររូបនេះជាយូរណាស់មកហើយហើយនឹងគ្រោងនាំយករូបគេនៅខែមករាខាងមុខនេះ ។ គួរបញ្ជាក់ថា Isco បានបាត់បង់ឱកាសលេងជាជម្រើស១១នាក់ដំបូងក្នុងក្លិប Real Madrid ចាប់តាំងពី ការមកដល់របស់កីឡាករ James Rodriguez និង Toni Kroos ៕ដោយផន សុខជាតិ







































