ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងតែត្រៀមបន្តកិច្ចសន្យាថ្មីជាមួយកីឡាករ Olivier Giroud (អូលីវីយ៉េ ជីរួដ) កីឡាករសញ្ជាតិបារាំងរូបនេះបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលរបួសប្រអប់ជើងហើយត្រូវបានគេរំពឹងថានឹង អាចចូលលេងវិញនៅក្នុងខែមករាខាងមុខនេះ យោងតាមគេហទំព័រ Goal.com បានចុះផ្សាយថា ខ្សែប្រយុទ្ធរូបនេះនឹងបន្តកិច្ចសន្យារយៈ២ឆ្នាំទៀតជាមួយ Arsenal ដែលធ្វើឲ្យរូបគេនឹងបន្តលេងឲ្យក្លិបនេះរហូតដល់ឆ្នាំ ២០១៨ ជាមួយនឹងតម្លៃពលកម្មប្រមាណ ៩០,០០០ផោនក្នុងមួយសប្តាហ៍ ។ គួរបញ្ជាក់ថា បច្ចុប្បន្ន Giroud នៅ Arsenal មានតម្លៃពលកម្មតែ៦០,០០០ផោនក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ៕ ដោយផន សុខជាតិ
Ads







































