​កូន​គោ​មាន​ភ្នែក​ទី​៣​នៅ​កណ្តាល​ថ្ងាស់​ដូច​«​ទេ​វរៈ​អើ​ឡាង​»​ក្នុង​រឿង​ចិន ត្រូវ​ពលរដ្ឋ​ឥណ្ឌា​គោរព​ដូចជា​ព្រះអាទិទេព​

0

កូន​គោ​មាន​កើតមក​មាន​ភ្នែក​៣ ដោយ​ភ្នែក​ទី​៣​ស្ថិតនៅ​ចំ​កណ្តាល​ថ្ងាស់​ត្រូវបាន​ពលរដ្ឋ​ដែលមាន​អ​បិ​យ​ជំនឿ​នៅ​ឥណ្ឌា​គោរព​ដូចជា​ព្រះ​អ​ទិ​ពេញ និង​សូម​ពរជ័យ​សេចក្តីសុខ​ដល់​ក្រុម​គ្រួរ​សារ​ ​កូន​គោ​នោះ​ស្ថិតនៅ​ភូមិ Kolathur រដ្ឋ​Tamil Nadu ភាគខាងត្បូង​ប្រទេស​ឥណ្ឌា ទទួលបាន​ការគោរព​បូជា​ពី​ពលរដ្ឋ​ចាត់ទុក​ដូចជា​ព្រះ​ស័​ក្ត​សិទ្ធ​ដោយសារ​តែមាន​រូបរាង​ចម្លែក​របស់​វា ។​

ខុសប្លែក​ពី​កូន​គោ​ដទៃ​ដែលមាន​ភ្នែក​តែ​ពីរ​ប៉ុណ្ណោះ​។ ចំណែក​កូន​គោ​នេះ​មាន​ភ្នែក​ទី​៣​ដុះ​ចំ​កណ្តាល់​ថ្ងាស់ ដូច​«​ទេ​វរៈ​អើ​ឡាង​»​ក្នុង​រឿងគន់​ចិន ពលរដ្ឋ​ខ្លះ​មើលទៅ​គួរ​ឲ្យ​ភ័យខ្លាច មិន​ហាន​ទៅជិត​នោះឡើយ​។​ ​លោក Rajesh ម្ចាស់​សត្វ​គោ​ភ្នែក​៣​ខាងលើ​បាន​ឲ្យ​ដឹងថា នេះ​ជាស​ត្វ​ដែលមាន​ភាព​ស័ក​សិទ្ធ ជា​ព្រះ​ជា​ម្ចាស់​មក​ចាប់ជាតិ នឹង​នាំមក​នៅ​សំណាង​ជូន​ពលរដ្ឋ​នៅក្នុង​ភូមិ​ទាំងមូល ដូច្នេះ​ពលរដ្ឋ​នៅ​ភូមិ​នេះ​គោរព​យ៉ាងខ្លាំង​។ ​លោក​បន្តទៀតថា​នៅពេល​ពលរដ្ឋ​បានដឹង​ពី​រឿងនេះ​ក៏​នាំគ្នា​មក​យ៉ាងច្រើន​កុះករ ទាំង​ពលរដ្ឋ​មកពី​ស្រុកភូមិ​ផ្សេងៗ​ទៀត ដើម្បី​បាន​មើលឃើញ​ផ្ទាល់​នឹង​ភ្នែក​។ ពលរដ្ឋ​ខ្លះ​បាន​យក​សការៈ បូជា​មក​ថ្វាយ​ទៀតផង​។​

​កូន​គោ​មាន​ភ្នែក​៣​ដូចជា​ព្រះ​សេវៈ​(Shiva)​ក្នុង​សាសនា​ហិណ្ឌូ ទាំងនោះ​ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​កាន់សាសនា​ហិណ្ឌូ​គោរពបូជា​យ៉ាងខ្លាំង​។ ព្រះ​សេវៈ​មាន​ឥទ្ធិពល​យ៉ាង​ធំធេង​នៅក្នុង​សាសនា​ហិណ្ឌូ ហើយ​កំណត់សម្គាល់​នៃ​ព្រះ​សេវៈ​គឺមាន​ភ្នែក​ទី​៣​នៅ​ចំ​កណ្តាល់​ថ្ងាស់​។ ចំណែក​ចិន​វិញ​ចាត់ទុកជា​សេនា​ព្រះឥន្ទ្រ​ជួ​យក​ម្ចាស់​បី​សាច​ជូន​មនុស្សលោក ទទួលបាន​ការគោរព​បូជា​ដូចគ្នា​៕ដោយផន សុខជាតិ