បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រកាសជំហរប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះទណ្ឌិតសមរង្ស៊ី

0

ខេត្តព្រះវិហារ៖ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៃយោធភូមិភាគទី៤ បានប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះសំដីររបស់ ទណ្ឌិតសម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានចេញសេចក្តីថ្លែងការនិងគម្រោងថ្មី តាមរយៈឃ្លីបវីដេអូនាពេលថ្មីៗនេះ ក្នុងគោលបំណងកេណ្ឌគរប្រមូលផ្តុំ ផ្តួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣ និងបានញុះញង់កងកម្លាំងប្រដាប់អាវុធឲ្យធ្វើការបះបោរ ព្រមទាំងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចនាយករដ្ឋមន្ត្រី ដែលជាស្ថានិកសន្តិភាព និងជាទីគោរពស្រឡាញ់ របស់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប ។

ការប្រកាសជំហរប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះទណ្ឌិតសម រង្ស៊ី របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ។

នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រៀមខ្លួនរួចជាស្រេច ដើម្បីកម្ទេចចោលភ្លាម ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ជំនាន់ និងបក្ខពួកដែលចង់ធ្វើបដិវត្តពណ៌ បំផុសបំផុល បង្ករចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសុខសន្តិភាព ស្ថេរភាពសង្គម ដែលរកបានមកដោយការលះបង់ខ្ពស់ និងក្តីលំបាកជាទីបំផុត ។

នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្តេជ្ញាការពារដាច់ខាតរដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងការពារឲ្យខាងតែបាន នូវសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ៕