​ទំនាម​ទំលាប់​ខ្មែរ​ក្នុង​ពិធីបុណ្យ​ភ្ជំបិណ្ឌ​

0

​ ​ ​ ​ ​កំពង់ធំ​=​បុណ្យ​ភ្ជំបិណ្ឌ​ចាត់ទុកជា​បុណ្យ​ដែល​ដ៏​ធំជាងគេ​បង្អស់​បន្ទាប់ពីរ​បុណ្យ​កឋិនទាន ព្រោះ​មនុស្ស​គ្រប់​ស្រទាប់​វ​ណ្ណះ​មិន​ថា ចាស់​ឬ​ក្មេង ប្រុស​ឬ​ស្រី បាន​ប្រារព្វ​នូវ​ពិធីបុណ្យ​នេះ តាំងតែ​ពីរ​ជីដូន​ជីតា តៗ​គ្នា​រហូតមកដល់​កូនចៅ​ជំនាន់​ក្រោយ នា​សម័យ​បច្ចុប្បន្ន និង​តទៅ​អនាគត​ន៍​។​ បុណ្យ​ភ្ជំបិណ្ឌ​ត្រូវបាន​ប្រារព្វ​ធ្វើឡើង​រយះពេល​១៥​ថ្ងៃ​គឺ​ចាប់ពីរ​ថ្ងៃ​១​រោជ​ខែ​ផុ​ត្រ​បុត្រ រហូតដល់​ថ្ងៃ​១៥​រោជ​ខែ​ផុ​ត្រ​បុត្រ ឯ​ថ្ងៃ​១៥​រោជ​គឺជា​ថ្ងៃបុណ្យ​ភ្ជំបិណ្ឌ​ចាត់ទុកថា​ជា​ថ្ងៃ​បញ្ចប់​ក្នុង​ពិធីបុណ្យ ដែល​មនុស្ស​ប្រុស​ស្រី​មកពីរ​គ្រប់ទិសទី​មកកាន់​តាម​វត្ត​អារាម​ដែល​នៅក្បែរ​ផ្ទះ​ឬ​ជា​ជំរើស​មួយ​ដែល​ដូនតា​របស់​ពួកគេ​កាលពីរ​មានជីវិត​រស់នៅ​តែង​ទៅ​វត្ត​Image20

ណា​ចំណែក​កូនចៅ​ក៏​ទៅ​វត្ត​នេះដែរ ដើម្បី​ធ្វើ​ពិធី​បាំង​ស្គ​ល និង​ប្រគេន​ចំ​ហាន​ដល់​ព្រះសង្ឃ​និង​បាន​វេ​ឧទិស​ដល់​ដូនតា​របស់​ពួកគេ​ដែល​បាល​ចែក​ឋាន​ទៅ ទទួលយក​កុសលផល​បុណ្យ​នេះ​សំរាប់​ទៅ​ចាប់​ជា​កំណើត​ថ្មី​បាន​ប្រសើរ ព្រោះ​ខ្លាច​ជាប់​នៅក្នុង​ឋាននរក ប្រេត និង​សត្វ​តិរច្ឆាន​ដោយ​មនុស្ស​ធម្មតា​ពុំ​អាច​មើល​ដឹង​។​ ​ទទឹម​និង​នោះដែរ​យើង​ក៏បាន​ឃើញ​ការ​Image22

កាន់បិណ្ឌ​មាន​រយះពេល​១៥​ថ្ងៃ​គឺ​គេ​បានរៀបចំ​ការបែងចែក​វេណ​គ្នា​រហូតដល់​១៥​វេណ​ក្នុង​១​វេណ រយះពេល​១​ថ្ងៃ​កន្លះ ក្នុង​១​វេណៗ​សង្កេតឃើញថា​មាន​ពុទ្ធ​ស​រិ​ស័​ទ​ជិត​ឆ្ងាយ​មូលមតិ​គ្នា​ចូលរួម​ជា​ក្រុម ជា​សាច់ញាតិ និង​ជា​បក្សពួក ដើម្បី​បំពេញ​អា​និ​សង្ឃ​បុណ្យ​ដោយមាន​រៀបចំ​ផ្សេងៗ ដូចជា​ពិធី​ពេល​រសៀល ន​មសិ​ការ សុំ​សិល្ប៍ សូត្រមន្ដ ចំរើន​ព្រះ​បា​រឹទ្ធ សម្ដែង​ធ​ម៍​Image23

ទេសនា លុះ​ម៉ោង​៤​ទាបភ្លឺ​ព្រះសង្ឃ​សូត្រ​ប៉ា​រា​ដោយមាន​ពិធី​បោះ​បាយបិណ្ឌ លុះ​ព្រឹក​ឡើង​ប្រគេន​យី​គូរ រាប់​បាត ប្រគេន​ចំ​ហាន់​ដល់​ព្រះសង្ឃ​ឆាន់ លុះ​ថ្ងៃត្រង់​វេ​ភេ​តា​ជា​កិច្ចបញ្ចប់​បុណ្យ ។​ ​តាម​ការអង្កេត​មើល​ក្នុង​រដូវ​បុណ្យ​ភ្ជំបិណ្ឌ​គឺ មុនពេល​កាន់បិណ្ឌ​១​ថ្ងៃ​ឬ​២​ថ្ងៃ​នៅតាម​គេហដ្ឋាន​ប្រជា​ពល​រដ្ន​មានការ​វិច​អន្សមជ្រូក អំន្ស​ម​ចេក នំគម នំ​បត់ បង្អែម ច​ង្អា​ប និង​នំចំណី​Image24

ផ្សេងៗ​ទៀត​សំរាប់​យកទៅ​កាន់​តាម​វេន​បិណ្ឌ​នីមួយៗ ហើយ​បាន​យក​ម្អូ​ប​អាហារ នំចំណី ផ្លែឈើ ព្រមទាំង​ថវិការ​ជូន ឪពុកម្ដាយ ជីដូន​ជីតា​ដែលជា​អ្នកមានគុណ​របស់​យើង​ផងដែរ នៅក្នុង​ថ្ងៃ​១៥​រោជ​ជា​ថ្ងៃបុណ្យ​ភ្ជំបិណ្ឌ មាន​មនុស្ស មនា​ប្រុស​ស្រី​ច្រើន​សន្ធឹកសន្ធាប់ គ្រប់​វត្ត​ទូទាំងប្រទេស​បាន​នាំយក​ម្ហូ​ម​អាហារ នំចំណី ផ្លែឈើ ភា​ជ្ជះ ផ្សេងៗ​ព្រមទាំង​បច្ច័យ​សំរាប់​Image25

ប្រគេន​ព្រះសង្ឃ គឺ​គេ​ធ្វើបែបនេះ​គ្រប់ៗ​គ្នា ក្នុង​គោលបំណង់​ចង់អោយ​ព្រះសង្ឃ​វេ​និង​ឧទិស អោយបាន​ដល់​ឪពុកម្ដាយ ជីដូន​ជីតា​និង​សាច់សាលោហិត​ទាំង​៧​សណ្ដាន ព្រមទាំង​អ្នក​ដែល​ស្លាប់ទៅ​គ្មាន​សាច់ញាតិ បានទទួល​យក​នូ​វកុ​សល់ផល​បុណ្យ​ទាំងនេះ​និង​ដើម្បី​តំកល់​ផល​បុណ្យ​ទាំងឡាយ​ក្នុង​ជាតិ​នេះ​និង​ជាតិ​មុខ ម្យ៉ាង​ក្នុង​បំណង់​លើក​តំកើង​វិស័យ​ព្រះពុទ្ធសាសនា​ដែលនាំអោយ​មនុស្ស​ដើរ​ទៅរក​ផ្លូវ​ល្អ​៕​ប៊ុន​រិទ្ធី​