ខេត្តកំពង់ធំ នឹងប្រារព្ធពិធីបុណ្យអុំទូក នៅតាមបណ្តោយដងស្ទឹងសែន នៅថ្ងៃស្អែកនេះ

0

ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំ នឹងប្រារព្ធពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ មានរយៈពេល ២ថ្ងៃ នៅថ្ងៃស្អែក ចាប់ពីថ្ងៃទី៤វិច្ឆិកា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលការប្រណាំងទូកនោះ នឹងធ្វើឡើងនៅតាមបណ្តោយដងស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ការប្រណាំងទូកនេះ បានធ្វើឡើងមានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៤វិច្ឆិកា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនៅពេលរាត្រី ក៏មានការប្រគុំតន្ត្រី ស្តង់លក់ម្ហូបអាហារ និងការកំសាន្តផ្សេងៗ ព្រមទាំងមានការបាញ់កាំជ្រួច បណ្តែតប្រទីបផងដែរ។

រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ សូមអញ្ជើញចូលរួមទស្សនាកំសាន្តសប្បាយទាំងអស់គ្នា និងត្រូវប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ អនាម័យបរិស្ថាន ដើម្បីខ្លួនអ្នក មនុស្សជុំវិញអ្នក និងសង្គម ជាតិទាំងមូល៕ដោយ៖ឡុង សំបូរ