ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសជូនដំណឹងថា រដ្ឋបាលខេត្ត នឹងរៀបចំកម្មវិធីប្រណាំងទូក លក្ខណ:សហគមន៍ បង្ហោះគោម បាញ់កាំជ្រួច និងបណ្ដែតប្រទីប ដើម្បីចូលរួមអបអរសាទរ «ព្រះរាជពិធីបុណ្យអុំទូក បណ្ដែត្រទីប សំពះព្រះខែ និងអកអំបុក» ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧វិច្ឆិកា ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរមណីយដ្ឋានទំនប់៩៥ ស្ថិតនៅក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
រដ្ឋបាលខេត្ត បានបញ្ជាក់ថា សម្រាប់ថ្ងៃទី៧វិច្ឆិកា២០២២ នៅពេលព្រឹក មានការប្រណាំងទូកជាលក្ខណៈសហគមន៍ និងនៅពេលយប់ មានបាញ់កាំជ្រួច បណ្តែតប្រទីប និងបង្ហោះគោម ,សម្រាប់ថ្ងៃទី៨វិច្ឆិកា និងថ្ងៃទី៩វិច្ឆិកា២០២២ មានបង្ហោះគោម បណ្តែតប្រទីប និងកម្មវិធីកំសាន្តផ្សេងៗទៀត ។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាធារណជន និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ សូមចូលរួមកំសាន្តសប្បាយឲ្យបានច្រើនកុះករ ៕ដោយ៖ឡុង សំបូរ