Aston Villa ត្រៀម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ Ron Vlaar (​រ៉ុ​ន វ្ល៉ា​)

0

​ក្លិប​បាល់ទាត់ Aston Villa បានប្រកាសថា ក្លិប​កំពុងតែ​ត្រៀម​ធ្វើការ​ពិភាក្សា​លើ​ការបន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ Ron Vlaar (​រ៉ុ​ន វ្ល៉ា​) ។​
​ខ្សែការពារ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ក្លាយជា​សមាជិក​ដ៏​សំខាន់​មួយរូប​ក្នុង​ក្លិប Aston Villa បន្ទាប់ពី​រូបគេ​បានទទួល​តំណែង​ជា​ប្រធាន​ក្រុម​ហើយ​ខ្សែការពារ​កណ្តាល​រូបនេះ​ក៏​ធ្លាប់មាន ទំនាក់ទំនង​លើ​ការផ្លាស់​ចេញពី​ក្លិប​ផងដែរ​នា​រដូវក្តៅ​នេះ​បន្ទាប់ពី​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ការប្រកួត World Cup ។​
​ប៉ុន្តែ​ទោះបីជា​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ក្លិប​ធំៗ​ក្តី ក៏ Vlaar បាន​អះអាងថា រូបគេ​ចង់​បន្ត លេង​នៅក្នុង​ទឹកដី Villa Park បន្តទៀត ។​
​គួរ​បញ្ជាក់ថា ក្លិប Aston Villa ក៏​ទើបតែនឹង​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ Gabriel Agbonlahor (​ហ្គា​ប្រៀល អា​បុ​ន​ឡា​ហរ​) និង​អ្នកចាត់ការ Paul Lambert (​ផូ​ល ឡាំ​ប៊ឺ​ត​) ផងដែរ ៕