Lukas Podolski កំពុង​ត្រូវបាន​ក្លិប Galatasaray ចាប់អារម្មណ៍​

0

​ក្លិប​កាំភ្លើង​ធំ Arsenal ត្រូវបាន​គេ​រំពឹងថា​នឹង​អាច​លក់​ខ្សែប្រយុទ្ធ Lukas Podolski ទៅ​ឲ្យ​ក្លិប Galatasaray នៅ​រដូវក្តៅ​នេះ ។​
​ជាមួយគ្នា​នោះ​ក្លិប​បាល់ទាត់​របស់​ប្រទេស​ទួរគី​មួយ​នេះ​ក៏​កំពុងមាន​ចំណាប់អារម្មណ៍​ចង់បាន​zzzzកីឡាករ Joel Campbell របស់​កាំភ្លើង​ធំ Arsenal

ដូចគ្នា​ផងដែរ ប៉ុន្តែ​ក្លិប​កាំភ្លើង​ធំ​បាន​អះអាងថា ពួកគេ​នឹង​ព្រម​លក់​កីឡាករ Podolski តែប៉ុណ្ណោះ ។​
កីឡាករ​វ័យ ២៩​ឆ្នាំ​រូបនេះ​បាន​ផ្លាស់​ពី​ក្លិប​នៅ​ប្រទេស​អាឡឺម៉ង់ Cologne (​កូ​ឡូញ​) មក Arsenal កាលពី​ឆ្នាំ ២០១១ ក្នុងតម្លៃ​ពលកម្ម​ប្រមាណ ១១ លាន​ផោន​ហើយ​បច្ចុប្បន្ន​រូបគេ​ក៏​

កំពុង​ត្រូវបាន​ក្លិប​ជា​ច្រើ​នៅ​អ៊ឺរ៉ុប​មានការ​ចាប់អារម្មណ៍​ផងដែរ​ប៉ុន្តែ​បើ​យោងតាម​សារព័ត៌មាន The Sun បាន​អះអាងថា Galatasaray ជា​ក្លិប​តែមួយគត់​ដែល​អាច​នាំយក Podolski បាន ។​
​គួរ​បញ្ជាក់ថា នៅក្នុង​រដូវ​កាល​ថ្មី​នេះ Podolski ហាក់បីដូចជា​មិនជា​ប់​ជា​ជម្រើស​១១​នាក់​សោះ​សម្រាប់​ក្លិប Arsenal ៕