​អ្នកស្រុក​ក្នុងភូមិ​គោក​បន្ទាយ​តែងតែ​នាំគ្នា​ប្រកបមុខរបរ​ធ្វើ​កន្ត្រងប្រហុក​នៅ​រាល់​ពេលទំនេរ​នៅផ្ទះ​

0

​កំពង់ឆ្នាំង​៖​ការធ្វើ​កន្ត្រងប្រហុក​ជា​មុខរបរ​បន្ទាប់បន្សំ​មួយ​នៅពេល​ទំនេរ​ពី​កិច្ចការងារ​នៅផ្ទះ​របស់​អ្នកស្រុក​ក្នុងភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ នៅក្នុង​រូបភាព​នេះ​
​ទោះបី​មាន​កិច្ច​ការប្រជុំ​ក្នុងភូមិ​ក៏ដោយ ក៏​បងប្អូន​ស្ត្រីៗ​មិន​ទុក​ដៃ​អោយ​ទំនេរ​ដែរ គឺ​ពួកគាត់​បាននាំគ្នា​ធ្វើ​កន្ត្រងប្រហុក​យ៉ាង​មមាញឹក ដើម្បី​លក់ដូរ​យកប្រាក់​ផ្គត់ផ្គង់​គ្រួសារ​។​2014-635276295215940895-594
​ ​ប្អូនស្រី សុខ សុឃៀង អាយុ​៤៧​ឆ្នាំ ជា​សមាជិក​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ជ័យជំនះ ឃុំ​គោក​បន្ទាយ​បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​ជា​ទំលាប់​របស់​បងប្អូន​នារី និង​ស្ត្រីៗ​ក្នុងភូមិ​គោក​បន្ទាយ ដែលមាន​ជំនាញ​ធ្វើ​កន្ត្រងប្រហុក នៅពេល​ទំនេរ​ពី​កិច្ចការងារ​នៅផ្ទះ​មិន​ថា​យប់​ថ្ងៃ​ឬ​ពេល​រួម​ប្រជុំ​ក្នុងភូមិ​ក្តី ពួកគាត់​តែង​នាំគ្នា​ចាក់​ក្រង​ចំរៀក​ឬ​ស្សី​ធ្វើជា​កន្ត្រងប្រហុក​មិន​អោយដៃ​នៅ​ទំនេរ​ឡើយ ដូច​សុភាសិត​ថា​រពឹសដៃផ្ទៃឆ្អែត​។​_17673891314057379_3a780f50
​ ​ការចាក់​ក្រង​ធ្វើ​កន្ត្រងប្រហុក​នេះ​អ្នក​មិនចេះ​ពិតជា​ថា​លំបាក ប៉ុន្តែ​ចំពោះ​អ្នកចេះ​
​វិញ​ថា​ងាយស្រួល​ដូច​បក​ចេក​។​ដូចជា​ក្នុងភូមិ​ភាព​នេះ អ្នក​បិត​ច្រៀក​បន្ទះ​ឬ​ស្សី​តូចៗ​ក៏​
​ចេះតែ​ធ្វើទៅ អ្នក​ចាក់​ក្រង​ធ្វើជា​កន្ត្រងប្រហុក​ក៏​ចេះតែ​ចាក់​ក្រង​ទៅ ចំណែក​អ្នក​ចាក់​
​ក្តាប់​ក៏​ចេះតែ​ចាក់​ក្តាប់​ទៅ ទៅតាម​ការងារ​ជា​ទំលាប់​និង​ចំណេះ​រៀងៗ​ខ្លួន​។​Jesé-wins-the-ball-against-Musacchio-Real-Madrid-v-Villarreal
​ ​ប្អូនស្រី សុខ សុឃៀង បាន​អោយដឹងទៀតថា​៖​បើ​គេ​ចាក់​ក្រង​ធ្វើ​កន្ត្រងប្រហុក​នេះ​
​ពេញ​១​ថ្ងៃ​គេ​អាច​ធ្វើបាន​កន្ត្រងប្រហុក​ពី​៣០​ទៅ​៤០​កន្ត្រងប្រហុក​តែ​មិនទាន់​ចាក់​កណ្តាប់​វា​ទេ​។​ជា​ទំលាប់​ពេល​ចាក់​ក្រង​បានជា​កន្ត្រងប្រហុក​ហើយ គេ​លក់បាន​១​ៗ​ថ្លៃ​២៥០​រៀល​ទៅអោយ​អ្នក​ចាក់​កណ្តាប់​កន្ត្រងប្រហុក ចំណែក​អ្នក​ចាក់​កណ្តាប់​កន្ត្រងប្រហុក​នៅពេល​
​គេ​ចាក់​ក្តាប់​រួច​គេ​អាច​លក់​បោះ​ដុំ​អោយ​ម៉ូយ​បាន​១​ៗ​ថ្លៃ​៣៥០​ទៅ​៤០០​រៀល​។​ចំណែក​ថ្លៃ​
​កន្ត្រងប្រហុក​លក់​នៅ​ទីផ្សារ​មានតម្លៃ​ពី​៨០០​ទៅ​១០០០​រៀល​។​​ប្អូនស្រី សយ សា​វី កំពុង​ចាក់​ក្រង​ធ្វើ​កន្ត្រងប្រហុក​បាន​និយាយ​អោយដឹងថា​៖​មុខ​
​របរ​ធ្វើ​កន្ត្រងប្រហុក​នេះ​មុខរបរ​បន្ទាប់បន្សំ​តែប៉ុណ្ណោះ​ពេលទំនេរ​នៅផ្ទះ ប្អូនស្រី​ចេះ​ធ្វើ​កន្ត្រងប្រហុក​នេះ​តៗ​គ្នា​ពី​មីង​អុំ​នៅក្នុង​ភូមិ អ្នកធ្វើ​អាច​រកចំណូលបាន​ពី​៣០០០​ទៅ​៤០០០​រៀល​ក្នុ​១​ថ្ងៃៗ​ទៅតាម​ការខិតខំ​ធ្វើបាន​ច្រើន​ឬ​តិច​។​
​ ​ចាស់​ក្នុងភូមិ​គោក​បន្ទាយ​បានអោយដឹង​ដែរ​ថា​៖​មុខរបរ​ខាងលើនេះ​គឺជា​កេរ្តិ៍មរតក​ពី​
​ដូនតា មិនតែប៉ុណ្ណោះ​ទេ​ការចាក់​ក្រង​ឬ​ស្សី​ធ្វើ​របស់របរ​ប្រើប្រាស់​របស់​ខ្មែរ​មាន​ច្រើន​ទៀត​
​ដូចជា​កញ្ច្រែង កញ្ជើរ កញ្ឆេរ ល្អី ។​ល​។​គឺ​សុទ្ធតែជា​កេរ្តិ៍មរតក​ពី​ដូនតា​យើង​ដែល​អ្នកស្រុក​
​បាន​ថែរក្សា​ការពារ​និង​អភិរក្ស​ទុកតៗ​គ្នា​រហូតមក ដែល​កូន​ខ្មែរ​យើង​គួរតែ​រក្សាទុក​មិនត្រូវ​អោយ​បាត់បង់​ឡើយ​៕ ដោយផន សុខជាតិ2014-635276295215940895-594
​ ​ ​