​ប្រជាពលរដ្ឋ និង​និវត្តជន​ប្រមាណ ១៥៤៩​គ្រួសារ មានតែ​ប្លង់​កាន់កាប់​របប​ដី​កសិកម្ម ដែល​រាជរដ្ឋាភិបាល កម្ពុជា កាលពី​ឆ្នាំ​២០១២

0

ខេត្តបាត់ដំបង ,​ការលើក​គ្នា​តវ៉ា​ប្រឆាំង​សកម្មភាព​របស់​សមាគម​អាដហុក​ខេត្តបាត់ដំបង និង​សុំ​ឲ្យ​អាជ្ញាធរខេត្ត បាត់ដំបង ដោះស្រាយ​ទំនាស់​ដី​មានតែ​ប្លង់​គ្មាន​ដី​នេះ បាន​ធ្វើឡើង​នៅក្រោម​ដើម​ពោធិ​នាគ​បាញ់​ទឹក ស្ថិត ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ ដំបង​។​
​នៅក្នុង​ញាតិ ប្រជាពលរដ្ឋ និង​និវត្តជន​ឃុំ​បឹង​ប្រាំ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​រស់នៅ​ទាំង​៨​ភូមិ ក្នុង ឃុំ​បឹង​ប្រាំ សូម​ជំទាស់​តវ៉ា​ប្រឆាំង​ដាច់ខាត ចំពោះ​សកម្មភាព និង​ការលើកឡើង​របស់លោក យិន ម៉េង​លី ប្រធាន​សមាគម​អាដហុក​ខេត្តបាត់ដំបង តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ តាម​វិទ្យុ​អាស៊ីសេរី ទង្វើ​នេះ បានធ្វើ​ឲ្យ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​ផល​ប្រ​យោ​ជ​ន៏​ស្របច្បាប់​របស់​ពួកគាត់ ដែល​កំពុង​រស់នៅក្នុង​ឃុំ​បឹង​ប្រាំ ទាំងអស់គ្នា ។​2
​ ​តំណាង​ពលរដ្ឋ​បាន​បញ្ជាក់ថា ពួកគាត់​មានការ​ខ្វះខាត បាននាំគ្នា​ចូលទៅ​កាប់​ដីព្រៃ​ក្នុង​តំបន់​បឹង​ប្រាំ តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០០៥ តែ​ត្រូវបាន​ខាង​អាជ្ញាធរ​មួលដ្ឋាន និង​សមត្ថកិច្ច​ទប់ស្កាត់ រហូតដល់​ឆ្នាំ ២០០៦-២០០៧ និង​មាន​ការចាប់​ឃាត់ខ្លួន​លោក ឈា នី ដាក់ពន្ធនាគារ​ទៀតផង ។ ក្នុងអំឡុង​ពេលនោះ ពួកគាត់​បានទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​ដូចជា លោក យិន ម៉េង​លី ប្រធាន​សមាគម​អាដហុក​ខេត្តបាត់ដំបង លោក កឹម សុខា ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ លីកាដូ និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​សរុប ២៣​អង្គការ បាន​លើកទឹកចិត្ត និង​តស៊ូ​មតិ​ក្រាញននៀល រហូត​បាន​ដោះលែង​លោក ឈា នី ចេញពី​ពន្ធនាគារ​វិញ ។ 4

បន្ទាប់ពី​ការដោះលែង​លោក ឈា នី មក អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ បាន​ណែរ​នាំ​ចងក្រង​ពួកគាត់​ទៅជា​សហគម​ន៏​មួយ​នៅក្នុង​តំបន់​បឹង​ប្រាំ​នេះ ដើម្បី​ទាមទារ​សិទ្ធិ​រស់នៅ និង​បាន​កាន់កាប់​ដីធ្លី​នៅ​តំបន់​បឹង​ប្រាំ​នេះ ។ ក្រោយមក​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​រៀបចំ សហគម​ន៏​នេះ ជា​គោលដៅ​សម្បទាន​សង្គមកិច្ច ដោយ​រួមបញ្ចូល​ទាំង​អតីត​កងកម្លាំងប្រដាប់អាវុធ ចំនួន ២៥០​គ្រួសារ​ថែមទៀត ។ 5

យោងតាម​បទបញ្ជា​លេខ ០០១ ប​.​ប ដែល​អនុវត្ត​ន៏​ដោយ​ក្រុមយុវជន​ស្ម័គ្រចិត្ត សម្ដេច ហ៊ុន សែន ពួកគាត់​ប្រមាណ ១២៩៩​គ្រួសារ បានទទួល​ការបែងចែក​ដី​សម្បទាន​សង្គមកិច្ច​នេះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ដី​លំនៅដ្ឋាន​ចំនួន​មួយ​រ៉ៃ និង​ដី​កសិកម្ម​ចំនួន ៦០០០​ម៉ែត្រការ៉េ ដោយ​ទទួល បាន​ប័ណ្ណ​កម្ម​ពេញសិទ្ធិ​ស្របច្បាប់​រួចជាស្រេច​តាំងពី​ឆ្នាំ​២០១២ តែ​បច្ចុប្បន្ននេះ ពលរដ្ឋ​ចំនួន ១២៩៩ គ្រួសារ និង​និវត្តជន ២៥០​គ្រួសារ មានតែ​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ ហើយ​មិនទាន់បាន​ប្រើប្រាស់​ដីធ្លី​នោះ ទេ ព្រោះ​កើតមាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​រស់នៅ​ក្រៅ​ឃុំ ចេញមក​អះអាងថា ជា​ដី​របស់​ពួកគេ​ទៅវិញ ដោយសារ​មាន​ខាង​សមាគម​អាដហុក​ខេត្តបាត់ដំបង​នៅ​ពីក្រោយ​ខ្នង ។

ពេល​ថ្មីៗ នេះ លោក យិន ម៉េង​លី ប្រធាន​សមាគម​អាដហុក​ខេត្តបាត់ដំបង បាន​ប្រើ​តួនាទី ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ស្រុក​ប​វេ​ល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នកគាំទ្រ​ពលរដ្ឋ​មកពី​ខាងក្រៅ និង​ធ្វើការ​ប្ដឹងតវ៉ា​ទាមទារ​ដី​សម្បទាន​សង្គមកិច្ច ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​ប្លង់​ផ្ដល់ជូន​ពលរដ្ឋ និង​និវត្តជន​រួច ហើយ និង​រារាំង​ដំណើរ​ការដាំដុះ​បង្កបង្កើនផល​របស់​ព​ល​រដ្ឋ និង​និវត្តជន​ទៅវិញ ។ សកម្មភាព​នេះ គឺជា ចេតនា​ញុះញង់​បង្កទំនាស់​គ្មាន​ពេល​បញ្ចប់ និង​បម្រើ​សកម្មភាព​ឲ្យ​គណបក្សនយោបាយ​យ៉ាងពិត​ប្រាកដ​។​
​ពាក់ពាន់​ករណីនេះ លោក យិន ម៉េង​លី ប្រធាន​សមាគម​អាដហុក​ខេត្តបាត់ដំបង អ្នកយក​ព័ត​មាន យើង​មិនអាច​ទំនាក់ទំនង​តាម​ទូរស័ព្ទដៃ​បានទេ នៅ​ម៉ោង​ជិត ២​រសៀល ថ្ងៃទី​២៦ ខែកញ្ញា ដោយ​ទួ​រ​ស័ព្ទ ចុច​ចូល​ហើយ​គ្មាន​អ្នក​លើក ។​2
​ ​ការដោះស្រាយ​ជួន​ប្រជាពលរដ្ឋ និង​និវត្តជន​ឃុំ​បឹង​ប្រាំ រហូតដល់​ម៉ោងជាង​៣​រសៀល ថ្ងៃទី​២៦ ខែ កញ្ញា ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បានសម្រេច​ថា ទី​១ នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៤ និង​ដាក់​ក្រុមការងារ​ចុះទៅ​ដោះស្រាយ​ជួន​ហើយ​, ទី​២ ករណី​ពលរដ្ឋ​មាន​ប្លង់ ហើយ​ត្រូវមាន​ដីធ្លី​កាន់កាប់ និង​បញ្ហា​ភ្ជួរ​ដី​ប៉ះពាល់​គ្នា អាជ្ញាធរខេត្ត​បាត់ដំបង​ជា​អ្នកចេញ​ប្រាក់​សង​ថ្លៃ​ខូចខាត​ជួន​ទាំងអស់​, ទី​៣ ចំពោះ ពលរដ្ឋ​ម្ខាង​ទៀត បើ​គ្មាន​ដីធ្លី​ទេ គឺ​ត្រូវ​ដាក់ពាក្យ​ស្នើរ​សុំ​មក​ខេត្ត និង​រៀបចំ​ដោះស្រាយ​ជួន ព្រមទាំង​ជួយ ថវិការ​មួយចំនួន សម្រាប់​បងប្អូន​វិលត្រឡប់​ទៅផ្ទះ​វិញ​ផងដែរ ។​
​គួរ​រំលឹក​ផងដែរ​ថា នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៤​នេះ មាន​កើតរឿង​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹង​ប្រាំ​នេះ ប្រជាពលរដ្ឋ​លើកគ្នា​ប្ដឹង និង​តវ៉ា​ចំនួន ៣​លើក​មកហើយ នៅលើ​ផ្ទៃដី​ក្នុង​ឃុំ​បឹង​ប្រាំ​ដដែល​នេះ ។ ទំនាស់​ដី ធ្លី​ដែល​កើតឡើង​នៅក្នុង​តំបន់​បឹង​ប្រាំ​នេះ គឺមាន​ជាច្រើន​ក្រុម​ជាន់គ្នា​លើដី​តែមួយ ដែលមាន​ផ្ទៃដី​ប្រមាណ ជាង ៣​ពាន់​ហិកតា សម្រាប់​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ដី​សម្បទាន​ប្រមាណ​ជិត ២​ពាន់​គ្រួសារ ក្រោយពី រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែរ​ទម្រង់​ដីធ្លី​កន្លងមក ៕ ​ ​phonsokcheat1