ខ្សែបម្រើស្លាបរបស់ក្លិបទូកក្តោង Everton កីឡាករ Kevin Mirallas មានជំនឿជាក់ថា ក្រុមរបស់ពួកគេ នឹងអាចយកឈ្នះលើហង្សក្រហម Liverpool បានសម្រាប់ការប្រកួតនៅយប់នេះ ។
ក្រុមទាំងពីរនឹងត្រូវជួបគ្នាជាលើកទី២២១នៅទឹកដី Anfield ហើយកីឡាករ Mirallas បានអះអាងថា ការផ្លាស់ប្តូរកីឡាករជាច្រើនរបស់ក្លិបហង្សក្រហមនៅរដូវក្តៅនេះនឹងធ្វើឲ្យពួកគេធ្លាក់ពីទម្រង់លេងអន់ជាង Everton ។
Mirallas បាននិយាយប្រាប់គេហទំព័រ Daily Star ថា “Liverpool បានផ្លាស់ប្តូរទាំងស្រុងនៅរដូវកាលថ្មីនេះ ពួកគេបានបាត់បង់ខ្សែប្រយុទ្ធ Luis Suarez ដែលគេជាកីឡាករដ៏សំខាន់របស់ក្លិប” ។ Mirallas បាននិយាយទៀត ថា “Everton ក៏បានទិញកីឡាករល្អៗចូលមកពង្រឹងក្រុមផងដែរហើយយើងមានទំនុកចិត្តថា យើងនឹងអាចឈ្នះ Liverpool បាន” ។
គួរបញ្ជាក់ថា Everton បច្ចុប្បន្នកំពុងឈរនៅលំដាប់ទី១៤ក្នុងតារាងក្របខណ្ឌ Premier League ៕







































