អាជ្ញាធរខេត្តព្រះវិហារ កម្ពុជា និងអាជ្ញាធរខេត្តឧប៊ុន​រាជធានី​ ថៃ បាននិមន្តព្រះសង្ឃ៦០អង្គ ធ្វើបុណ្យរាប់បាត្ររួមគ្នា ដើម្បីពង្រឹងសាមគ្គីភាព​ មិត្តភាព​ និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសដែលមានព្រំដែនរួមគ្នា នៅលើខ្នងភ្នំដងរែក នៃច្រកអានសេះព្រំដែនកម្ពុជា-ថៃ

0

ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ កម្ពុជា លោក គីម រិទ្ធី បានដឹកនាំគណៈប្រតិភូ ចូលរួមធ្វើបុណ្យរាប់បាត្រព្រះសង្ឃ៦០អង្គ រួមគ្នាជាមួយអាជ្ញាធរខេត្តឧប៊ុន​រាជធានី​ ថៃ នៅលើខ្នងភ្នំដងរែក នៃច្រកអានសេះ-អានម៉ា​ (ព្រំដែនកម្ពុជា-ថៃ) នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ស្ថិតក្នុងភូមិសាស្ដ្រស្រុកជាំក្សាន្ដ​ ខេត្តព្រះវិហារ​ កម្ពុជា និងស្រុកណាំយឺន​ ខេត្តឧប៊ុនរាជធានី ថៃ។

មន្ត្រីខេត្តព្រះវិហារ បានឲ្យដឹងថា ការធ្វើបុណ្យរាប់បាត្ររួមគ្នា រវាងអាជ្ញាធរខេត្តព្រះវិហារ កម្ពុជា និងអាជ្ញាធរខេត្តឧប៊ុនរាជធានី ថៃ នាពេលនេះ គឺដើម្បីពង្រឹងចំណងសាមគ្គីភាព​ មិត្តភាព​ និងកិច្ចសហប្រតិបត្តិការល្អ រវាងស្រុក​ និងស្រុក​ ខេត្ត និងខេត្ត នៃប្រទេសទាំងពីរ(កម្ពុជា-ថៃ) ដែលមានវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងជំនឿសាសនាប្រហាក់ប្រហែលគ្នា ពិសេសប្រទេសដែលមានព្រំដែនរួមគ្នា៕ ដោយ៖ឡុង សំបូរ