ក្លិបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងតែត្រៀមដាក់សំណើរដើម្បីនាំយកកីឡាកររបស់ក្លិបកាំភ្លើងធំ Arsenal គឺកីឡាករ Mesut Ozil នៅខែមករាខាងមុខនេះ ។

Ozil លេងមិនបានល្អសោះចាប់តាំងពីចាកចេញពី Real Madrid មក Arsenal ក្នុងតម្លៃខ្លួន៤២.៥លានផោន កាលពីឆ្នាំមុនហើយរូបគេក៏ត្រូវបានអ្នកគាំទ្ររបស់ Arsenal ធ្វើការរិះគន់ផងដែរពីទម្រង់លេងរបស់គេ ។
ជាមួយគ្នានោះ យោងតាមសារព័ត៌មាន Evening Standard បានចុះផ្សាយថា គ្រូបង្វឹក Bayern Munich លោក ប៉េប ហ្គាឌីយ៉ូឡា (Pep Guardiola) នៅតែមានចំណាប់អារម្មណ៍ចង់បាន Ozil ហើយគ្រោងនឹងនាំយកកីឡាករវ័យ២៥ឆ្នាំរូបនេះនៅរដូវរងាខាងមុខនេះ ។
គួរបញ្ជាក់ថា Ozil នៅសល់កិច្ចសន្យានៅទឹកដី Emirates Stadium រហូតដល់ឆ្នាំ ២០១៨ ឯណោះ៕