ខេត្តតាកែវ៖ ពិធីរំលឹកគុណយុទ្ធជនពលីបានធ្វើឡើង ស្នាក់ការបក្សឃុំភ្នំដិនស្ថិតនៅភូមិ ជ្វា ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។លោក តឹក តុងលីម ប្រធានគណបក្សស្រុកគិរីវង់ លោក ឆឹង រតន: អនុប្រធានក្រុមការងារគណបក្សចុះជួយឃុំភ្នំដិននឹងលោក សៅ សារុន អនុប្រធានក្រុមការងារគណបក្ស តំណាងដ៍ខ្ពង់ខ្ពស់លោក ឈាង ផាន់ណារ៉ា អនុប្រធានក្រុមការងារគណ:បក្សចុះជួយស្រុកគិរីវង់នឹងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំភ្នំដិរួមនឹងសមាជិកគណបក្សឃុំភ្នំដិអញ្ជើញគោរពវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតក្នុងភ្លើងសង្គ្រាម ដើម្បីវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ទទួលបានជ័យជន្នះនៅថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ និងបានការពារមិនឲ្យរបបប្រល័យពូជសាសន៍នេះវិលត្រឡប់មកកាន់អំណាចជាថ្មីឡើងវិញ។លោក សៅ សារុន អនុប្រធានក្រុមការងារគណ:បក្សចុះជួយឃុំភ្នំដិនបានអានសន្ទរកថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជន ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៤ឆ្នាំ នៃជ័យជន្នះ ជាប្រវត្តិសាស្ត្រ របស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិខ្មែរឲ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា និងរបស់មនុស្សជាតិ ហើយយើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរៈយុទ្ធជន យុទ្ធនារី នៃរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយ និងវីរៈយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ រហូតពលិកម្មអាយុជីវិត ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ។ក្នុងឱកាសនេះដែរលោក តឹក តុងលីម ប្រធានគណបក្សស្រុកគិរីវង់បានលើកឡើងបន្ថែមថាជ័យជម្នះ ៧មករា បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកឡើងវិញនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្គ្រោះអាយុជីវិតប្រជាជនរាប់លាននាក់ពី គ្រោះមរណៈបាននាំយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត។ ជាពិសេស សិទ្ធិនៃការរស់រានមានជីវិត បានធ្វើឲ្យរាល់តម្លៃខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងត្រជាក់ត្រជុំនៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះបានរស់ឡើងវិញ និងនាំឲ្យប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យក្រោមម្លប់សន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាស្ថាបនិក ។
ជាចុងបញ្ចប់លោក តឹក តុងលីម បានណែនាំឲ្យសមាជិក សមាជិកា អង្គមីទ្ទេញទាំងមូលត្រូវនាំគ្នាថែរក្សាការពារសុខសន្តិភាពនេះឲ្យបានគង់វង្សស្ថិតស្ថេរជាអមតៈ។ សូមបងប្អូនប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសូមអញ្ជើញទៅធ្វើអត្តសញ្ញាណប័ណ្ណនៅក្នុងមូលដ្ឋាន ឲ្យបានទាន់ពេលវេលា ដើម្បីយកទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ដោយ៖សារ៉ាវី