ជាមួយ Sporting Lisbon នៅយប់នេះអ្នកចាត់ការក្លិបតោខៀវ Chelsea លោក Jose Mourinho បានបញ្ជាក់ថា កីឡាករ Diego Costa នឹងត្រូវដាក់ឲ្យចូលលេងក្នុងប្រព័ន្ធប្រយុទ្ធសម្រាប់ការប្រកួត Champions League ជាមួយក្លិប Sporting Lisbon នៅយប់ថ្ងៃអង្គារនេះ ។
ខ្សែប្រយុទ្ធរូបនេះកំពុងតែមានបញ្ហារបួសសរសៃរពួរចាប់តាំងពីរូបគេបានផ្លាស់មក Chelsea នៅរដូវក្តៅ ហើយមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា Costa អាចនឹងមិនដាក់ឲ្យចូលលេងទេសម្រាប់ការប្រកួតនៅក្នុង ប្រទេសព័រទុយហ្គាល់នេះក្នុងគោលបំណងទុកឲ្យរូបគេសម្រាកមុនពេលក្លិបជួបជាមួយកាំភ្លើងធំ Arsenal ក្នុងក្របខណ្ឌ Premier League នៅចុងសប្តាហ៍ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោក Mourinho បានថ្លែងប្រាប់អ្នកសារព័ត៌មានថា Diego នឹងចូលលេង សម្រាប់ការប្រកួតនៅយប់នេះចំណែក Didier Drogba នឹងត្រូវអវត្តមានដោយសារតែរបួសកជើង ។
គួររំលឹកឡើងវិញថា Chelsea បានចាប់ផ្តើមយុទ្ធនាការ Champions League របស់ខ្លួនដោយបានប្រកួតស្មើ ជាមួយក្លិប Schalke (ស្កាល់) កាលពីដើមខែ ៕







































