បន្ទាយមានជ័យះ នៅវេលាម៉ោង៤.៣០នាទីល្ងាចថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៤នៅលើកំណាត់ផ្លូវ ជាតិលេខ៥ត្រង់ចំណុចភូមិព្រែករពៅឃុំឬស្សីក្រោក ស្រុកមង្គល់បូរីមានគ្រោះ ថ្នាក់ចរាចរមួយកើតឡើង បង្ករឡើងដោយរថយន្តម៉ាក (ទូយូតា)ពណ៏ស្ករ ពាក់ស្លាកលេខបន្ទាយមានជ័យ ២អា ៣៦៧៦ បើកបរក្នុងទិសដៅពីលិច ទៅកើត ពេលនោះបានបែកកង់ក្រោយបណ្ដាលឲ្យរ៉េទៅប៉ះមូទូមួយគ្រឿង ម៉ាក (ហុងដា)សេ១២៥ សេរីឆ្នាំ២០១៣ ពត៏ខ្មៅពាក់ស្លាកលេខ.ប.ជ១ហាស់ ៨៤៦៤បើកបរក្នុងទិសដៅបញ្ជ្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូរង របួសស្រាលចំនែក
អ្នកបើកបររថយន្តរថយន្តរត់គេចខ្លួនបាត់ ក្រោយកើត ហេតុសមត្តកិច្ចចុះវាស់វែងនិងអូសទាំងរថយន្តទាំងម៉ុតូយកទៅរក្សារទុខនៅ កន្លែងអធិការនគរបាលស្រុកមង្គល់បូរីរងចាំការដើស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ។