​Aaron Ramsey (​អា​រ៉ុ​ន រ៉េ​ម​ស៊ី​) នឹងត្រូវ​អវត្តមាន​ចំនួន​៦​សប្តាហ៍​

0


​ខ្សែបម្រើ​ក្លិប​កាំភ្លើង​ធំ Arsenal កីឡាករ Aaron Ramsey (​អា​រ៉ុ​ន រ៉េ​ម​ស៊ី​) នឹងត្រូវ​អវត្តមាន​ចំនួន​៦​សប្តាហ៍ ដោយសារតែ​បញ្ហា​របួស​សរសៃរ​ពួរ​ជង្គង់ ។​
​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​រងរបួស​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ការប្រកួត​ដែល Arsenal ស្មើ​ជាមួយ Tottenham Hotspur ១-១ ក្នុង​ក្របខណ្ឌ Premier League ។​​ទោះបីជា​យ៉ាងណាក៏ដោយ បើ​យោងតាម​គេហទំព័រ Goal.com បាន​ផ្សព្វផ្សាយ​ថា Ramsey ត្រូវបាន​គេ​គិត ទុកជាមុន​ថា​នឹងត្រូវ​អវត្តមាន​រហូតដល់​ពាក់​កណ្តាលខែ​វិច្ឆិកា​ក្រោយពេល​ធ្វើការ​ពិនិត្យ​និង​វះកាត់​រួច ។​
​គួរ​បញ្ជាក់ថា Arsenal នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ទទួលភ្ញៀវ Galatasaray សម្រាប់​ការប្រកួត Champions League នៅ​យប់​ថ្ងៃ​ពុធ ៕