​VIDEO ​Olivier Giroud (​អូ​លី​វឺ ជី​រូដ​) បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Arsenal ដល់​ឆ្នាំ​២០១៨

0

​ខ្សែប្រយុទ្ធ​ក្លិប​កាំភ្លើង​ធំ Arsenal គឺ​កីឡាករ Olivier Giroud (​អូ​លី​វី​យេ ជី​រូដ​) បាន​ព្រមព្រៀង​ចុះកិច្ចសន្យា​ថ្មី ជាមួយ​ក្លិប​រហូតដល់​ឆ្នាំ ២០១៨ ។​​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ​បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​រយៈពេល​២​ឆ្នាំ​បន្ថែមទៀត ហើយ​ព័ត៌មាន​ជា​ផ្លូវការ​នឹងត្រូវ​ប្រកាស​នៅ​ចុង​សប្តាហ៍​នេះ ។​
​យោងតាម​គេហទំព័រ The Mirror បាន​ផ្សព្វផ្សាយ​ថា កិច្ចសន្យា​ថ្មី​នេះ​នឹងធ្វើ​ឲ្យ Giroud រកចំណូលបាន ៨​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​ហើយ​រូបគេ​បាន​ក្លាយជា​កីឡាករ​ចុងក្រោយ​បំផុត​ដែល​បន្ត​កិច្ចសន្យា​ថ្មី​នៅ​ទឹកដី Emirates បន្ទាប់ពី​កីឡាករ Laurent Koscielny (​ឡូ​រ៉ង់ កូ​ស្គែ​ល​នី​) Per Mertesacker (​ភើ មឺ​តេ​ហ្សេ​ក​គ័​រ​) Wojciech Szczesny (​វ៉ូ​សេស សេស​ស្នី​) Santi Cazorla (​សាន់​ទី កា​ហ្សូ​ឡា​) និង Tomas Rosicky (​ថូ​ម៉ាស រ៉ូ​ស៊ី​ក​គី​) ។​​គួរ​បញ្ជាក់ថា បច្ចុប្បន្ន Giroud កំពុងមាន​បញ្ហា​របួស​ជើង​ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​ជាសះស្បើយ​ឡើងវិញ​នៅក្នុង​ឆ្នាំ​ថ្មី ៕