​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ីៈ ដលពេល​ដែល​ត្រូវ​រៀបចំ​ឡើងវិញ​នៅ​ទំនាក់ទំនង​ជាមួយ​អាមេរិក​

0

​ ​រដ្ឋមន្ត្រី​ការ​ការបរទេស​រុស្ស៊ី​លោ​ល​Sergei Lavrov បាន​ប្រើប្រាស់​ពាក្យ​ថា​(Reset) សម្រាប់​ទំនាក់​ទំនងជា​មួយ​អាមេរិក​ឲ្យ​មាន​ភាពប្រសើរឡើង ដោយ​មួយ​រយៈពេល​ចុង​ក្រោយនេះ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ប្រឈមមុខ​តានតឹង​ដាកគ្នា​ដោយ​បញ្ហា​ផ្សេងៗ​នៅលើ​ពិភពលោក​។​


​ឆ្លើយតប​និង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ព័ត៌មាន​Channel 5 របស់​រុស្ស៊ី លោក​ឡា​រ៉ូ​វ​បញ្ចា​ក់ថា ចាំបាច់​ត្រូវតែ​រៀបចំ​ឡើងវិញ​នៅ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អាមេរិក​ឲ្យ​ល្អប្រសើ​ឡើង​។ លោក​ក៏បាន​ថ្កោលទោស​ដល់ទី​ក្រុង​វ៉ាស៊ីនតោន​ថា​ជា​អ្នកធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ធ្លាក់​ក្នុង​សភាព​អាក្រក់​។

នៅក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​លោក​ឡា​រ៉ូ​វទ​ម្ល​ក់​កំហុស​ទៅ​ឲ្យ​អាមេរិក​ថា​បាន​បង្ករ​ឲ្យ​មាន​អសន្តិសុខ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​​លោក​ឡា​រ៉ូ​វ​បាន​ប្រើប្រាស់​ពាក្យ នៅក្នុង​វិស័យ​ព័ត៌មានវិទ្យា​ថា​(Reset)​សម្រាប់​ទំនាក់ទំនងរ​វាង​រុស្ស៊ី​និង​អាមេរិក​។ លោក​ក៏បាន​លើកឡើង​ពី​ការប្រកាស់​របស់​ប្រធានាធិបតី​អាមេរិក​ប្រកាស់​កាលពី​ឆ្នាំ​២០០៩​ថា​ចង​ឲ្យ​មាន​ទំនាក់​ទម​នង​ប្រសើ​ជាមួយ​រុស្ស៊ី​។​

នៅពេលនោះ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោកស្រី​ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន បាន​ជូន​កាដូ​ដល់​សម​ភាគី​រុស្ស៊ី​ដោយមាន អស្ស​Reset ផងដែរ​។​​សកម្មភាព​ខាងលើ​ក្រោយ​ពេលដែល​រុស្ស៊ី​និង​អាមេរិក​ទទួលរង​ការខាតបង់​ជាច្រើន​ដោយសារតែ​ការដាក់ទណ្ឌកម្ម​គ្នា​ទៅវិញទៅមក​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន​។ ដូច្នេះ​បើ​ប្រទេស​ទាំងពីរ​នៅតែ​រក្សា​ទំនាក់ទំនង​បែក​នោះ​មិនមាន​ជា​រឿង​ល្អ​នោះឡើយ​ផ្ទុយទៅវិញ​មានតែ​ការខាតបង់​ប៉ុណ្ណោះ​៕