កំពង់ស្ពឺ ៖ កីឡាករអុំទូករបស់ខេត្តកំពង់ស្ពឺ បានធ្វើការសមកំលាំងដៃ ដើម្បីត្រៀមចូលរួមប្រកួតប្រជៀង ក្នុងឱ្យកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីបនាពេលខាងមុខនេះ បន្ទាប់ពីមានការខកខាន មិនបានរៀបចំមួយរយៈពេលកន្លងមក ដោយសារព្រះរាជាណាចក្រកម្ពុជា ជួបនូវបញ្ហាធំមួយចំនួន ដែលរដ្ឋាភិបាលត្រូវតែដោះស្រាយជាបន្ទាន់ ។
សកម្មភាពសាកសមកំលាំងដៃកីឡាករអុំទូកនេះ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅទំបន់ទ្វាទឹករលាំងជ្រៃ ក្នុងឃុំតាំងក្រូច ស្រុកសំរោងទង ដោយមានការចូលរួមពីលោកអធិបាលខេត្ត កងកំលាំង មន្ត្រីរាជការជុំវិញខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋផងដែរ ។ ហើយកាហាត់សមនេះ ដើម្បីពង្រឹងសមត្ថភាពចូលរួម ប្រកួតនៅថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែ និង បណ្តែតប្រទីបនាវិច្ឆិកាខាងមុខនេះ ។
លោកអ៊ូ សំអួន អភិបាល ខេត្តកំពង់ស្ពឺ បានថ្លែងថា ខេត្តកំពង់ស្ពឺ មានទូកចំនួន ៣ ដែលត្រៀមនិងយកទៅប្រណាំង ថ្នាក់ជាតិនោះ មានទី១.ឈ្មោះគងពិសីមហាសែនតេជះ ចំណុះ៧៧នាក់ខ្នាតជាតិ ឧបត្ថម្ភដោយ លោកសាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភាជាតិ ទី២ឈ្មោះ បារមីលោកយាម៉ៅពេជ្រនិល មានចំណុះ២៨នាក់ និងទី៣ឈ្មោះ បារមីលោកតាគ្រី មានចំណុះ២៨នាក់ ជាខ្នាតអន្តរជាតិ ។ លោកបានបន្តទៀតថា គោលបំណងក្នុងការចូលរួមប្រណាំងទូកនេះ គឺដើម្បីអបអរសាទព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ។
លោកចៅហ្វាយខេត្តបន្តថា ប្រទេសកម្ពុជាត្រូវបានខកខានជាច្រើនឆ្នាំមកហើយ ម្យ៉ាងទៀតដើម្បីបំផុសដល់យុវជនក្នុងភូមិអោយចូលរួមលេងកីឡាប្រវត្តិសាស្ត្រមួយនេះក្នុងន័យរំលឹកនូវកេរ្ត៏ដំណែលពីដូនតាអោយក្មេងៗជំនាន់ក្រោយបានដឹង ។ លោកបន្តថា កីឡាករទាំងអស់ត្រូវគោរពវិន័យ ត្រូវមានសុខភាព ត្រូវមានកំលាំងគ្រប់គ្រាន់ ត្រូវសាមគ្គីភាព និងមានបច្ចេកទេសខ្ពស់ ដើម្បីដណ្តើមបានជ័យលាភីថ្នាក់ជាតិ សំរាប់ប្រជាពលរដ្ឋក្នុងខេត្តរបស់ខ្លួនផងដែរ ។
សូមរំលឹកថាជាច្រើនឆ្នាំកន្លងទៅ ព្រះរាជពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែ និង បណ្តែតប្រទីបថ្នាក់ជាតិ មិនបានប្រារព្វធ្វើទេ ដោយសារតែកម្ពុជាជួបនូវបញ្ហាធំៗមួយចំនួន ដូចជាគ្រោះទឹកជំនន់ ជាពិសេសការចូលទីវង្គត់របស់ព្រះបិតាឯករាជជាតិ ព្រះនរោតម្ត សីហនុ ព្រះបុរមរតណកោដ្ឋ ប៉ុន្តែសម្រាប់ខេត្តកំពង់ស្ពឺ ក៏បានរៀបចំប្រារព្វធ្វើពិធីអុំទូក នៅថ្នាក់ខេត្តជារៀងរាល់ឆ្នាំមិនដែលផងដែរ ។ ហើយសម្រាបពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបឆ្នាំនេះនិងប្រព្រឹត្តទៅថ្ងៃ១៤.១៥កើតខែកត្តិក និងថ្ងៃ១រោចខែមិគសិរ ត្រូវនិងថ្ងៃទី៥ ទី៦ និងទី៧ ខែវិច្ឆការ ឆ្នាំ២០១៤ ខេត្តកំពង់ស្ពឺក៍មានទូកចំនួន៣បញ្ជូនទៅចូលរួមការប្រកួតប្រណាំង ក្នុងព្រះរាជពិធីនោះ ។
នៅពេលត្រៀមកំលាំងកីឡាករអុំទូក ហាត់កំលាំងដៃ ដើម្បីទៅចូលរួមក្នុង ការប្រកួនរាជពិធីអុំទូកឆ្នាំនេះ លោកអធិបាលខេត្តបាន បរិចាថវិកាផ្ទាល់ខ្លួនទិញវត្ថុកំដរដៃជួនដល់កីឡាករ ទុកជាវត្ថុអនុសាវរីយ៍ និងថវិកាចំនួន១ម៉ឺនរៀលផ្សេងទៀតដល់កីឡាករ និងសប្បុរសជនរួមចំណែកខ្លះដែរ៕