មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ណែនាំដល់យោធិនទាំងអស់ និងក្រុមគ្រួសារ ត្រូវភ្ជាប់បណ្ដាញតេឡេក្រាមដើម្បីទទួលបានពត៌មានទាន់ពេលវេលាពីសម្តេចតេជោហ៊ុន សែន

0

កំពង់ធំ៖ ប្រសាសន៍ណែនាំនេះត្រូវបានលើកឡើងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែកុម្ភៈ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្តនៅក្នុងខែមីនាឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលការងារយោធាសន្តិសុខ ដែលសម្រេចបានក្នុងខែុម្ភៈ កន្លងមក និងលើកឡើងនូវទិសដៅ ដែលត្រូវអនុវត្តបន្តនៅក្នុងខែមីនា ឆ្នាំ២០២៣ ដើម្បីដាក់ជូនអង្គប្រជុំពិភាក្សាកែសម្រួលបំពេញបន្ថែមនិងចាត់តាំងអនុវត្តឲ្យទទួលបានជោគជ័យបន្ថែមទៀត ។
បន្ទាប់ពីបានចូលរួមពិភាក្សាកែសម្រួលនិងបំពេញបន្ថែមនៅលើខ្លឹមសាររបាយការណ៍និងទិសដៅ សម្រាប់អនុវត្តបន្តរបស់សមាជិកអង្គប្រជុំរួចមក ឧត្តមសេនីយ៍ សោម ស៊ុន បានមានមតិបូកសរុបនឹងវាយតម្លៃខ្ពស់និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់យោធិនគ្រប់រូបៗ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់គ្រងឯកភាព ដែលបានខិតខំបំពេញតួនាទីភារកិច្ច ដែលអង្គភាពបានប្រគល់ជូន ដោយអនុវត្តន៍សម្រេចភារកិច្ច នឹងទទួលបានជោគជ័យគួរជាទីមោទនៈ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅក្នុងខែមីនា ឆ្នាំ២០២៣ នេះ រួមមាន ទី១. ប្រុងប្រៀបលើគ្រប់វិស័យ ក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសុវត្ថិភាព ក្នុងពិធីបុណ្យទន្លេលើកទី៧ ដែលនឹង ប្រព្រឹត្តទៅនៅខេត្តកំពង់ធំ នៅដើមខែមីនា ឆ្នាំ២០២៣នេះ ក្រោម អធិបតីភាព ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ទី២. យោធិន ម្នាក់ៗ នឹង ក្រុម គ្រួសារ ត្រូវ ភ្ជាប់ បណ្ដាញ ប្រព័ន្ធ តេឡ ក្រាម ដេីម្បី ទទួល ពត៌មាន ទាន់ ពេល វេលា ពី សម្តេច តេជោ ឲ្យ បាន គ្រប់ ៗគ្នា ទី៣ រៀបចំ ពិធី ទិវា នារី អន្តរជាតិ ៨ មិនា ឆ្នាំ ២០២៣ នៅទីបញ្ជាការកំបន់ប្រ តិបត្តិកា រសឹករងកំពង់ធំ ទី ៤ ពង្រឹងរបៀបរបបការងារ និងតួនាទីភារកិច្ច របស់ យោធិន ម្នាក់ៗ ដោយត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់តាមលក្ខន្តិកៈនិងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងទី៥ . បន្តសកម្មភាពចុះមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ និងចូលរួមអនុវត្តតាមគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព ព្រមទាំងបម្រើនិងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ ដែលខ្លួនទទួលខុសត្រូវ ៕