សម្រាប់ការប្រកួត Uefa Champions League នៅក្នុងពូល E
ក្លិបមេឃខៀវ Manchester City នៅតែមិនអាចរក៣ពិន្ទុបានសម្រាប់ការប្រកួតក្នុងក្របខណ្ឌ Uefa Champions League បន្ទាប់ពីពួកគេប្រកួតស្មើជាមួយក្លិបចចកព្រៃ Roma ក្នុងលទ្ធផល 1-1 នៅក្នុងពូល E ។
ក្រុមម្ចាស់ផ្ទះ Man City ជាអ្នកធ្វើការនាំមុខមុននៅនាទីទី៤ ដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Sergio Aguero (ស៊ើជីអូ អាឃ្វេរ៉ូ) ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមភ្ញៀវបានវាយបកតាមបានស្មើវិញដោយ ថ្វីជើងរបស់កីឡាករ Francesco Totti នៅនាទីទី ២៣ ។ ចប់តង់ទី១ក្រុមទាំងពីរស្មើគ្នា 1-1 ។
លុះការប្រកួតចូលដល់តង់ទី២ ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បន្ថែមបានឡើយដោយរក្សាលទ្ធផលនេះ រហូតដល់បញ្ចប់៩០នាទី ។
ដោយឡែកការប្រកួតមួយគូទៀតនៅក្នុងពូល E នេះផងដែរ គឺក្រុម Bayern Munich បានយកឈ្នះក្រុមម្ចាស់ផ្ទះ CSKA Moscow ដោយលទ្ធផល 1-0 ៕