ខេត្តព្រះវិហារ៖ មេបញ្ជាការរងយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ទោ អេង ហឿង និងមេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ បានអញ្ជើញដឹកនាំកិច្ចប្រជុំព្វផ្សាយ ការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ ៦ខែដើមឆ្នាំ២០២៣ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីថ្ងៃទី២៥មីនា ម្សិលមិញ។
នៅក្នុងកិច្ចប្រជុំនោះទៀត លោកឧត្តមសេនីយ៍ទោ អេង ហឿង បានធ្វើការផ្សព្វផ្សាយឯកសារអប់រំចិត្តសាស្ត្រ ដល់នាយទាហានទាំងអស់ បានដឹងនិងបានយល់ ដែលមានខ្លឹមសារជារួម ប្រវត្តិថ្ងៃជ័យជំនះ ៧មករា ឆ្នាំ២០២៣ ,ការវិវត្តសភាពការណ៍ទូទៅក្នុង ឆ្នាំ២០២២ ,អំពីសមិទ្ធិផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន ,តួនាទី ភារកិច្ចចំពោះមុខ របស់ កងយោធពលខេមរភូមិន្ទ និងវិធានការមួយចំនួន ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ ជាដើម។ល។
ស្របពេលជាមួយគ្នានោះ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោក វរសេនីយ៍ឯក ម៉ៅ សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ អេង ហឿង មេបញ្ជាការរង យោធភូមិភាគទី៤ និងក្រុមការងារដែលបានចុះមកផ្សព្វផ្សាយនយោបាយអប់រំចិត្តសាស្ត្រ ដើម្បីឲ្យមេបញ្ជាការង នាយទហាន និងនាយទាហានរងគ្រប់កងឯកភាព មានចំណេះដឹង ចំណេះធ្វើ និងយកទៅចាត់តាំងអនុវត្ត ឲ្យមានប្រសិទ្ធិភាពខ្ពស់ក្នុងឆ្នាំ២០២៣នេះ និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត៕ ដោយ៖ឡុង សំបូរ