VIDEO Galatasaray រំពឹងថា​នឹង​អាច​ឈ្នះ Arsenal​សម្រាប់​ការប្រកួត Champions League

0


​ នៅ​យប់​នេះ​​គ្រូបង្វឹក​ក្លិប Galatasaray លោក សេសា ប្រេន​ឌឺ​លី (Cesare Prandelli) បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា កូនក្រុម​របស់លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​សម្រាប់​ការប្រកួត Champions League ក្នុង​ពូ​ល D​ជាមួយ Arsenal នៅ​យប់​នេះ ។​Galatasaray នឹងត្រូវ​ធ្វើដំណើរ​ទៅសួរសុខទុក្ខ Arsenal នៅ​ទឹកដី Emirates Stadium នៅ​យប់​នេះ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​លោក ប្រេន​ឌឺ​លី (Prandelli) មាន​ជំនឿ​ជាក់​ថា ក្រុម​របស់លោក​នឹង​អាច​យកជ័យ​ជម្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ​បាន ។​
​លោក ប្រេន​ឌឺ​លី (Prandelli) ថ្លែង​ក្នុង​សន្និសីទកាសែត​ថា “​ក្រុម​របស់​យើង​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​និង​លេង​ដោយ​ទំនុកចិត្ត​ហើយ​យើង​រំពឹងថា​នឹង​ឈ្នះ​” ។​
​គួរ​បញ្ជាក់ថា Galatasaray ប្រកួត​ស្មើ​ជាមួយ​ក្លិប អាន់​ឌឺ​ឡិច (Anderlecht) កាលពី​ប្រកួត​ជើង​ទី​១​។