ជាការខិតខំទប់ទល់នឹងឥទ្ធិពលពីការ ដាក់ទណ្ឌកម្មរបស់រុស្ស៊ីលើវិស័យកសិកម្ម បណ្ដារដ្ឋមន្ដ្រីក្រសួងកសិកម្មរបស់សហ គមន៍អឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុង AC Milian ក្នុងប្រទេសអ៊ីតាលី ក្នុងការអនុ ម័តគម្រោងដល់ប្រជាកសិករ គេចផុត ពីផលប៉ះពាល់ ។
ប្រធានគណៈកម្មការអឺរ៉ុបទទួលបន្ទុកកសិកម្មជនបទ លោក Dacian Ciolos បានបញ្ជាក់ថា អឺរ៉ុបបានស្វែងរកប្រព័ន្ធ ហិរញ្ញវត្ថុសម្រាប់ជួយដល់ប្រជាកសិករ ដូចជាស្វែងរកទីផ្សារប្រើប្រាស់ថ្មីសម្រាប់ នាំចេញផលិតផលកសិកម្ម ។ ក្រៅពី នេះ ក៏បានអនុម័តប្រាក់ជំនួយ១៦៥លាន អឺរ៉ូសម្រាប់ជួួយដល់កសិករដែលខាត បង់ ដោយមិនអាចនាំផលិតផលរបស់ ខ្លួនចេញទៅប្រទេសរុស្ស៊ី ។
ទឹកប្រាក់ទាំង នោះ នឹងប្រើប្រាស់ទិញយកនូវផលិតផល ដែលលក់មិនចេញនៅលើទីផ្សារ ក៏ដូច ជាផលដំណាំដែលខូចទុកចោលដោយ មិនអាចនាំទៅលក់នៅទីណាបាន ។ លើសពីនេះទៅទៀត អឺរ៉ុបក៏បានជំនួយ តម្លៃកុំឱ្យផលិតផលទាំងនោះធ្លាក់ថ្លៃប៉ះ ពាល់ដល់ការដាំដុះរបស់កសិករ។ ចំណែក ផលិតផលទឹកដោះគោអឺរ៉ុបកំពុងស្វែង រកទីផ្សារប្រើប្រាស់ថ្មី ជំនួសរុស្ស៊ីវិញ ។
ការដាក់ទណ្ឌកម្មរុស្ស៊ីបានធ្វើឱ្យខាត បង់ពី៥-៧លានអឺរ៉ូ ដល់វិស័យកសិកម្ម នៅតំបន់អឺរ៉ុប ។ ការផ្ដល់ជំនួយប៉ុណ្ណោះ អាចបំពេញការខូចខាតបានតែ៥-១០ ភាគរយប៉ុណ្ណោះ ។
ក្នុងពេលជាមួយគ្នានោះដែរ រដ្ឋាភិ បាលទីក្រុងមូស្គូក៏បានព្រមានថា អឺរ៉ុប អាចនឹងបាត់បង់ទឹកប្រាក់រាប់រយពាន់ លានអឺរ៉ូ និងបាត់បង់ការងារធ្វើដល់ពល រដ្ឋរាប់សិបពាន់នាក់ ។
នៅពេលនេះដែរ សហគមន៍អឺរ៉ុបកំពុងតែពិភាក្សាអាច ដកទណ្ឌកម្មពីរុស្ស៊ីវិញ ក្នុងពេលដែល ស្ថានភាពក្នុងប្រទេសអ៊ុយក្រែនប្រសើរ ឡើងវិញហើយនោះ 9







































