​ ​Liverpool ​ចាញ់ Basel 1-0 ​ចំណែក Real Madrid ​ឈ្នះ លូ​ដូ​ហ្គោ​រ៉េត រ៉ា​ហ្គ្រេ​ត (Ludogorets Razgrad) 2-1 ​នៅក្នុង​ពូ​ល​B

0

​ក្រុម​ម្ចាស់ផ្ទះ Basel ​របស់​ប្រទេស​ស្វី​ស​បានបង្ហាញ​ពី​ទម្រង់​លេង​ដ៏​ល្អ​ដោយបាន​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ Liverpool ​របស់​អង់គ្លេស​ក្នុង​លទ្ធផល​ 1-0 ​សម្រាប់​ការប្រកួត​ Uefa Champions League ​ក្នុង​ពូ​ល​B​កាលពី​យប់មិញ​ ​។​
​ទោះបីជា​មានការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក​នៅក្នុង​តង់​ទីមួយ​ក៏ដោយ​ ​ក្រុម​ទាំងពីរ​មិនអាច​ស៊ុត​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​គ្នា​បានឡើយ​ដោយ​រក្សាបាន​លទ្ធផល​ 0-0 ​។​
​ប៉ុន្តែ​លុះ​ការប្រកួត​ចូលដល់​តង់​ទី​២​លេង​បានតែ​៧​នាទី​ប៉ុណ្ណោះ​ ​កីឡាករ ម៉ា​កូ ស្ត្រេ​ល័​រ (Marco Streller)​រកបាន​មួយ​គ្រាប់​ឲ្យ​ Basel ​នាំមុខ​មុន​ 1-0 ​ហើយ​លទ្ធផល​នេះ​បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​ ​។​
​ដោយឡែក​ការប្រកួត​មួយគូ​ទៀត​ក្នុង​ពូ​ល​B​នេះ​ ​ក្រុម​ការពារ​តំណែង​ជើងឯក Real Madrid ​បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ លូ​ដូ​ហ្គោ​រ៉េត រ៉ា​ហ្គ្រេ​ត (Ludogorets Razgrad) ​ក្នុង​លទ្ធផល​ 2-1 ​។​ ២​គ្រាប់​របស់ Real Madrid ​គឺ​រកបាន​ដោយ​កីឡាករ Cristiano Ronaldo ​នៅ​នាទី​ទី​២៥​និង Karim Benzema ​នៅ​នាទី​ទី​៧៧ ​។​ ​ចំណែក​មួយ​គ្រាប់​របស់ Ludogorets ​រកបាន​ដោយ​កីឡាករ ម៉ា​សេ​លី​ញ៉ូ (Marcelinho) ​នៅ​នាទី​ទី​៦ ៕