កម្ពុជាឆ្ពោះទៅសាលាបៃតងនិងនាំកុមារអោយជួយខ្លួនឯងបានទាំងផ្នែកចំណេះនិងផ្នែកសុខភាព

0

បន្ទាយមានជ័យ៖ កម្មវិធីកម្ពុជាឆ្ពោះទៅសាលាបៃតងនិងនាំកុមារអោយជួយខ្លួនឯងបានទាំងផ្នែកចំណេះនិងផ្នែកសុខភាពនិងអភិវឌ្ឍន៍ខ្លួនដូចកុមារនៅប្រទេសជឿនលឿនក្នុងអាស៊ាននិងពិភពលោក លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡាថ្លែងដូច្នេះក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់

សាលាដែលមានស្នាដៃល្អក្នុងការអនុវត្តកម្ពុជាឆ្ពោះទៅ សាលាបៃតង នៅសាលាបឋមសិក្សារលំជ្រៃ ភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួកខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី ៣០ មីនា ២០២៣។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យថ្លែងថា៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣ទូទាំងខេត្តបន្ទាយមានជ័យមានសាលារៀនចំណេះទូទៅរដ្ឋចំនួន៨២០កន្លែង មានសិស្សសរុបចំនួន១៦៦.៩១៩នាក់ក្នុងនោះស្រី ៨៣.៨៣៣នាក់ ក្របខ៍ណ្ឌបុគ្គលឹកអប់រំ សរុប ៥.៨៩៩ នាក់ស្រី២.៨៦៤នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៦៥៣នាក់។
លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុទិយភូមិឆ្នាំ២០២១ -២០២២បេក្ខជនប្រឡងជាប់៣.៩០១ស្រី ២.៣៥៦នាក់ត្រូជា ៦៩.២៩ភាគរយ ស្រី ៧៥.៨១ភាគរយ ហើយបានទទួលនិទេសA ចំនួន៤៩នាក់ក្នុងនោះស្រី២៥នាក់។
លោក ឈូ ប៊ុនរឿង បន្តថា៖ សម្រាប់ខេត្តបន្ទាយមានសាលាបៃតងបានអនុវត្តលើ៩ស្រុកក្រុងនៅទូទាំងខេត្ត ក្នុងសាលាបឋមសិក្សាចំនួន ៥៥កន្លែង ហើយសាលាដែលទទួលជ័យលាភីក្នុងការប្រឡងប្រណាំងមានចំនួន៥ កន្លែង ១សាលាបឋមសិក្សាឈូក ក្រុងសិរីសោភ័ណ ២សាលាបឋមសិក្សារលំជ្រៃ ស្រុកថ្មពួក ៣សាលាបឋមសិក្សាអភិវឌ្ឍន៍ ក្រុងប៉ោយប៉ែត ៤សាលាបឋមសិក្សាសាមគ្គី ស្រុកមង្គលបុរី និង៥សាលាបឋមសិក្សាស្ពានស្រែង ស្រុកភ្នំស្រុក។
លោកម៉ាក ក្លលឺរ នាយកអង្កការការីតាស់ស្វីសប្រចាំប្រទេសកម្ពុជា ដែលជាអ្នកផ្ដួចផ្ដើមគំរោង កម្ពុជាឆ្ពោះទៅ សាលាបៃតង ប្រាប់ពីគោលបំណងនៃគំរោងនេះត្រូវបានអនុវត្តលើសាលាបឋមសិក្សាចំនួន ៥៥ កន្លែង ។
លោកម៉ាក ក្លលឺរ បន្តថា៖ សាលាបៃតងត្រូវបានអនុវត្តផ្ដោតសំខាន់លើ ៦សមាសភាគ ១ទឹកដែលអាចទទួលទានបានសំដៅលើទឹកឆ្លងកាត់ការពិសោធន៍ត្រឹមត្រូវ ២អនាម័យខ្លួនប្រាណ ផ្ដោតលើចេះប្រើប្រាស់បង្គន់អនាម័យ ការលាងសំអាត់ដៃ ក្រោយបន្ទោបង់រួច និងមុនពេលទទួលទានអាហារ ៣ការប្រែប្រួលរាងកាយ ការមករដូវនិងអនាម័យ ធ្វើសិស្សជាស្ត្រីយល់ដឹងនិងចេះធ្វើអនាម័យពេលមានរដូវ ៤ពីដីក្លាយជាអាហារ អោយសិស្សចេះរៀបចំរី/ជី និងចេះដាំដំណាំ ៥សំរាមក្លាយជាធនធាន អោយសិស្សចេះទុកដាក់សំរាម ញែកជាបីប្រភេទ(សរីរាង្គ កែឆ្នៃ ផ្សេងៗ) ៦បរិស្ថានជំវិញខ្លួន អោយសិស្សចេះស្រឡាញ់បរិស្ថាននៅជុំវិញបរិវេនសាលា ចូលចិត្តមកសាលាដើម្បីបានសិស្សារៀនសូត្រ។
លោក ឈឿន ក្រៃយុង អភិបាលរងខេត្តបន្ទាយមានជ័យនិង លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡាថ្លែងថាការកោតសសើរ ចំពោះអង្កការការីតាស់ស្វីសប្រចាំប្រទេសកម្ពុជា ដែលជាអ្នកផ្ដួចផ្ដើមគំរោង កម្ពុជាឆ្ពោះទៅ សាលាបៃតង និងសាលាដែលបានទទួលជ័យលាភី ក្នុងការអនុវត្តផ្ដោតសំខាន់លើ ៦សមាសភាគបានល្អប្រសើរ។
លោកជំទាវ សឿ សុជាតា ស្នើអោយអង្គការបន្តប្រពៃណីនេះ ដើម្បីអោយលោកគ្រូអ្នក រឹរតែមានការប្រឹងប្រែងផ្ដល់ចំណេះជំនាញដល់សិស្សានុស្ស ពិស្សចូលរូមប្រឡងប្រណាំង កីឡាអាស៊ានផារាហ្គេម នាថ្ងៃខាងមុខ៕ ដោយ ឃិន គន្ធា