video .Arsenal លត់ Galatasaray 4-1 សម្រាប់​ការប្រកួត Champions League ក្នុង​ពូ​ល​D

0

ក្លិប​កាំភ្លើង​ធំ Arsenal ទទួលបាន​៣​ពិន្ទុ​ជា​លើកដំបូង​សម្រាប់​ការប្រកួត Uefa Champions League នៅក្នុង​ពូ​ល​D បន្ទាប់ពី​បាន​បំបាក់​ក្រុម​ភ្ញៀវ Galatasaray របស់​ប្រទេស​ទួរគី​ក្នុង​លទ្ធផល 4-1
​នៅក្នុង​ការប្រកួត​នេះ​ខ្សែប្រយុទ្ធ​វ័យក្មេង Danny Welbeck (​ដេ​ន​នី វ៉េ​ល​ប៊ែ​ក​) ធ្វើបាន Hat-Trick ដោយ​រកបាន​៣​គ្រាប់​តែម្នាក់ឯង​គឺ​នៅ​នាទី​ទី​២២ នាទី​៣០​និង​នាទី​ទី​៥២ ។ ចំណែក​គ្រាប់​បាល់​មួយ​គ្រាប់​ទៀត​របស់ Arsenal គឺ​រកបាន​ដោយ​កីឡាករ អា​ឡិច​ស៊ី​ស សាន់​ឆេស (Alexis Sanchez) នៅ​នាទី​ទី ៤១ ។​
​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​ភ្ញៀវ Galatasaray ក៏​អាច​វាយបក​បាន​មួយ​គ្រាប់​វិញ​ផងដែរ​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ ប៊ូ​រ៉ា​ក់ យី​ម៉ាស (Burak Yilmaz) នៅ​នាទី​ទី ៦៣ ។ ចប់​ការប្រកួត Arsenal ឈ្នះ Galatasaray ក្នុង​លទ្ធផល 4-1 ។​
​គួរ​បញ្ជាក់ថា ការប្រកួត​មួយគូ​ទៀត​នៅក្នុង​ពូ​ល​D​ដំណាលគ្នា​នេះ គឺ​ក្រុម​ម្ចាស់ផ្ទះ Anderlecht ចាញ់​ក្រុម​ភ្ញៀវ Borussia Dortmund ក្នុង​លទ្ធផល 3-0 ៕

​ ​