សៀមរាប: បេះដូងបត់ដោយប្រជាពលរដ្ឋ យុវជនគ្រប់ទិសទីសំរាប់បំបែកឯតទគ្គកម្មនៅបរិវេណក្តាបែនក្នុងប្រាសាទអង្គរវត្ត ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
បន្ទាប់ពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ពេលនេះបេះដូងត្រូវបានរៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋ ត្រៀមបង្ហាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និង ត្រៀមបំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»។
ជាមួយនឹងការដោតបេះ ធ្វើឡើងរហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ និងចាប់ផ្តើមរាប់បេះដូងបំបែកកំណត់ត្រាពិភពលោក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីរាប់រួចនឹងប្រកាសលទ្ធផលនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០ ហេីយការប្រកាសលទ្ធផលនៃការរាប់បេះដូងនេះក៏បង្ហាញនូវវប្បធម៌អរូបិយដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។
សូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋ យុវជនចូលរួមក្នុងដោតបេះដូង និងរាប់បេះដូង ព្រមទាំងការប្រកាសលទ្ធផលនៃការបំបែកឯតទគត្តកម្មពិភពលោកឱ្យបានច្រេីនកុះករ៕







































