មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភស័ង្កសី និងគ្រឿងឧបភោគ បរិភោគ ដល់អង្គភាពកងទ័ពពីរ នៅក្នុងខេត្តព្រះវិហារ !

0

ខេត្តព្រះវិហារ៖ អគ្គមបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក  នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានឧបត្ថម្ភស័ង្កសី ៨៥០សន្លឹក ជូនដល់ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ  រួមមាន៖ អង្ករ ៥តោន, មី, ទឹកបរិសុទ្ធ,  ទឹកស៊ីអីវ និងទឹកត្រីខ ជូនដល់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។

ការផ្តល់អំណោយជូនដល់ អង្គភាពកងទ័ពទាំងពីរ គឺទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ  ដែលបានធ្វើឡើងកាលពីថ្ងៃម្សិលមិញនោះ គឺតាមរយៈក្រុមការរងារជំនួយការរបស់ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ។ដោយ៖ឡុង សំបូរ