កីឡាករ Thierry Henry ត្រូវបានគេរាយការណ៍ថា កំពុងមានគម្រោងចាកចេញពីក្លិប New York Red Bulls នៅខែធ្នូចុងឆ្នាំនេះ
យោងតាមសារព័ត៌មានអន្តជាតិបានចុះផ្សាយថា អតីតខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ Arsenal រូបនេះនឹងត្រូវ បញ្ចប់កិច្ចសន្យាជាមួយក្លិបក្នុងក្របខណ្ឌអាមេរិក ម៉េជ័រ លីក សក់ឃ័រ (Major League Soccer) នៅខែមករាដើមឆ្នាំក្រោយហើយរូបគេនឹងមិនបន្តកិច្ចសន្យាថ្មីជាមួយក្លិបនេះនោះទេ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Henry នៅមិនទាន់ប្រាប់ពីអនាគតរបស់ខ្លួនឡើយ ប៉ុន្តែបើយោងតាមសេចក្តីរាយការណ៍មួយចំនួនបានអះអាងថា Henry អាចនឹងវិលត្រឡប់ទៅកាន់ Arsenal ដែលជាក្លិបចាស់របស់ខ្លួន វិញ ។
គួរបញ្ជាក់ថា កីឡាករសញ្ជាតិបារាំងវ័យ៣៧ឆ្នាំរូបនេះបានចូលលេងឲ្យ New York Red Bulls ក្នុងឆ្នាំ ២០១០ ក្រោយពេលចាកចេញពីក្លិបអ្នកមានបុណ្យ Barcelona ៕