(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងលោកជំទាវ និងក្រុមការងារថ្នាក់ខេត្ត ព្រមមន្ត្រីរាជការទាំងអស់បានអញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជាដើម្បីរំលឹកដល់ព្រះពុទ្ធសាសនា ពីការប្រសូត្រ ការត្រាស់ដឹង និងការចូលនិព្វាន នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅវត្តឥន្ទ្រីយ៍សវរ(ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ការ ប្រារព្ធ ពិធីបុណ្យ វិសាខបូជា គឺ ដើម្បី រម្លឹក ដល់ ព្រឹត្តិការណ៍ ដ៏ ពិសេស ចំនួន ៣ ដែល ទាក់ទង នឹង ព្រះ ស មា្ម សម្ពុទ្ធ ព្រឹត្តិការណ៍ ទាំងនោះគឺ ការ ប្រសូត ការ ត្រាស់ដឹង ការចូល និព្វាន ។ ព្រះអង្គ ត្រូវបាន គេ ហៅ ព្រះនាម ជាច្រើន ទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ , ព្រះសមណគោតម , ព្រះ ជិនស្រី , ព្រះ សក្យមុនី , ព្រះ បរមគ្រូ , ព្រះ សាស្តា ជាដើម ។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា ព្រះអង្គ ទ្រង់ ប្រសូត នៅ ថ្ងៃ សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុន គ្រិស្តសករាជ ចំនួន៦២៣ឆ្នាំ ។ នៅពេល មាន ព្រះជន្ម២៩ ព្រះវស្សា ព្រះ សិទ្ធត្ថ បាន យាង ទៅ សាង ផ្នួស ។ព្រះអង្គទ្រង់ត្រាស់ដឹង ក្រោយពី ក្លាយខ្លួនជា អ្នកបួស អស់ រយៈពេល៦ ឆ្នាំ ព្រះអង្គ ក៏បាន ត្រាស់ដឹង កា្ល យ ជា ព្រះពុទ្ធ នៅ ថ្ងៃ ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នា វេលា ទៀបភ្លឺ ។ព្រះ បរមគ្រូ នៃ យើង ទ្រង់ ចូល បរិនិព្វាន នៅ ថ្ងៃ អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែល ព្រះអង្គ មាន ព្រះជន្ម៨០ព្រះវស្សា រហូតមកដល់ ពេលនេះ ព្រះ សក្យមុនី បាន រលត់ សង្ខារ អស់ រយៈពេល២៥៦១ ឆ្នាំ ហើយ ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានជំរុញលើកទឹកចិត្តដល់ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទទាំងអស់ សូមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីព្រះពុទ្ធសាសនា កើតចេញពីការខិតខំប្រព្រឹត្តតែអំពើល្អដើម្បីបានអានិសង្ឃ បានទៅជាតិខាងមុខ និងអប់រំដល់កូនចៅបន្ថែមទៀត ឲ្យចេះធ្វើបុណ្យនិងសន្សំកុសល សម្រាប់ឲ្យជីវិតប្រកបដោយព្រហ្មវិហារធម៌។







































