ធ្វើការប្រកួតមិត្តភាពនៅពាក់កណ្តាលសប្តាហ៍
អ្នកចាត់ការក្លិបបិសាចក្រហម Manchester United លោក Louis van Gaal បានលើកឡើងថា លោកនឹងរៀបចំការប្រកួតមិត្តភាពមួយនៅពាក់កណ្តាលសប្តាហ៍
ជាមួយគ្នានោះ កាលពីដើមសប្តាហ៍ អ្នកនាយកគ្រប់គ្រងក្លិបបិសាចក្រហមលោក រីឆាត អាណុល (Richard Arnold) ក៏បាននិយាយផងដែរថា ក្លិបកំពុងតែគិតគូរពីការរៀបចំការប្រកួតមិត្តភាពនៅបរទេស ។
Manchester United នៅសល់ការប្រកួតនៅពាក់កណ្តាលសប្តាហ៍តែ៣លើកទៀតប៉ុណ្ណោះ ក្រោយពេលក្លិបបានធ្លាក់ចេញពីពានរង្វាន់ League Cup និងមិនមានកៅអីលេងនៅ Champions League ។
លោក van Gaal ប្រាប់ BBC Sport ថា លោកចង់ឲ្យ Manchester United លេងនៅពាក់កណ្តាល សប្តាហ៍ជាមួយដៃគូប្រកួតដែលខ្លាំងដើម្បីមើលពីសមត្ថភាពនិងរៀបចំក្លិបរបស់យើងឡើងវិញ ។
គួរបញ្ជាក់ថា ដោយសារតែ Manchester United មិនមានកៅអីលេងក្នុងពានរង្វាន់ទ្វីបអឺរ៉ុបបានធ្វើឲ្យក្លិបនេះ ខាតបង់ប្រាក់ចំណូលជាង៤០លានផោន ៕