​Alex Oxlade-Chamberlain (​អា​ឡិច​ ​អុ​កឡេត​ ​ឆាំ​ប៊ឺ​ឡេ​ន​) ​រំពឹងថា Arsenal ​នឹង​អាចយ​កបាន​៣​ពិន្ទុ​ពី Chelsea

0

​កីឡាករ Alex Oxlade-Chamberlain (​អា​ឡិច​ ​អុ​កឡេត​ ​ឆាំ​ប៊ឺ​ឡេ​ន​) ​បាន​បញ្ជាក់ថា​ Arsenal ​នឹង​អាច​យក បាន​៣​ពិន្ទុ​ពី Chelsea ​សម្រាប់​ការប្រកួត Premier League ​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​ ​។​
Arsenal ​បាន​ប្រកួត​ចាញ់ Chelsea ​យ៉ាងធ្ងន់ធ្ងរ​ក្នុង​លទ្ធផល 6-0​នៅ​ទឹកដី Stamford Bridge ​កាលពី រដូវ​កាល​មុន​ខណៈដែល​ពេលនោះ​ខ្សែការពារ កឺ​រ៉ា​ន់ ហ្គី​ប (Kieran Gibbs) ​ត្រូវបាន​លោក​អ​ជ្ញា​កណ្តាល​ផ្តល់​កាត​ក្រហម​បណ្តេញ​ចេញពី​ការប្រកួត​ ​។​
​កីឡាករ ឆាំ​ប៊ឺ​ឡែ​ន (Chamberlain) ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ “​វា​ជា​ថ្ងៃ​ដែល​គួរតែ​បំភ្លេចចោល​មិនគួរ​ចងចាំ​នោះទេ​ ​កីឡាករ​ទាំងអស់​ត្រូវ​តែ​សម្លឹង​ទៅរក​ជ័យជម្នះ​នៅ​ថ្ងៃ​ថ្មី​ ​នៅពេលនេះ Arsenal ​ខ្លាំង​ជាង​មុន​ ​ពួកយើង​ពិតជា​អាច​ដណ្តើមបាន​៣​ពិន្ទុ​ជាក់​ជាមិនខាន​” ​
​គួរ​បញ្ជាក់ថា​ ​សម្រាប់​ជំនួប​គ្នា​៦​ប្រកួត​ចុងក្រោយ​គឺ Arsenal ​មិនដែល​ឈ្នះ Chelsea ​ឡើយ​ ៕