ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី និងលោកស្រី សុខា គងពិសី បានដឹកនាំមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងការនាំយកអំណោយ ទៅផ្ដល់ជូនកុមារកំព្រា នៅមជ្ឍមណ្ឌលកុមារកំព្រាខេត្ត ក្នុងឱកាសទិវាអន្តរជាតិ ១មិថុនា ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី៦មិថុនា២០២៣។
អំណោយដែលថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ នាំយកទៅផ្ដល់ជូនកុមារកំព្រា នាគ្រានោះ គឺជាអំណោយផ្ទាល់ខ្លួនរបស់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី និងអំណោយរបស់សប្បុរសជនជាច្រើនរូបផ្សេងទៀត ក្នុងនោះមាន៖ គ្រែដេក សំលៀកបំពាក់ ថវិកា និងសម្ភារៈផ្សេងៗជាច្រើនមុខទៀត។
នៅក្នុងឱកាសនោះផងដែរ អភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន ក៏បានឧបត្ថម្ភ អង្ករ ២ពាន់គីឡូក្រាម ,ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានឧបត្ថម្ភសូឡាចំនួន១០ សម្រាប់បំភ្លឺទីធ្លានៃបរិវេណមជ្ឍមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ ផងដែរ៕ដោយ៖ឡុង សំបូរ