ខេត្តព្រះវិហារ៖ ញត្តិគាំទ្រ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៃយោធភូមិភាគទី៤ សូមប្រកាសគាំទ្រទាំងស្រុងនូវអនុសសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោត មាត្រា៤៣ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាក្នុងបទបញ្ញត្តិ ស្តីពី «ដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត» សម្រាប់បុគ្គលណាដែលមិនបានបំពេញកាតព្វកិច្ចទៅបោះឆ្នោត មុនពេលដែលខ្លួន នឹងត្រូវឈរឈ្មោះឲ្យគេបោះឆ្នោត បុគ្គលនោះនឹងត្រូវ «បាត់បង់សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត»…៕ដោយ៖ឡុង សំបូរ