ឯកឧត្តម ងួន រតនៈ និងលោកជំទាវ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ នៅសង្កាត់កំពង់ធំ ក្នុងសាលាបឋមសិក្សាកំពង់ធំក្រុង

0

(កំពង់ធំ)៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣  ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ នៅការិយាល័យលេខ០៤១៨ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងលោកជំទាវនៅការិយាល័យលេខ០៤២០ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧រួចរាល់ហើយ នៅសង្កាត់កំពង់ធំ ក្នុងសាលាបឋមសិក្សាកំពង់ធំក្រុង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម ងួន រតនៈ បានថ្លែងថា សម្រប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសាភា នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនានា សង្កេតឃើញថា មានប្រជាពលរដ្ឋយ៉ាងច្រើនបានចេញទៅបោះឆ្នោតជាបន្តន្ទាប់ ប្រកបទៅដោយទឹកមុខរីករាយ ដើម្បីជ្រើសរើសគណបក្សនយោបាយដែលពួកគាត់ស្រឡាញ់ ដែលពួកគាត់រំពឹងជឿជាក់ថា នឹងអាចផ្តល់នូវការដឹកនាំប្រទេសឱ្យមានការរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ការបោះឆ្នោតនៅថ្ងៃនេះផ្តល់នូវសុខសន្តិភាពពេញលេញ ដែលជាឱកាសឱ្យពួកគាត់អាចរកស៊ីទទួលទានមានបាន និងមានសេចក្តីសុខជួបជុំគ្រួសារសុខដុមរម្យនា ដេីម្បីជ្រេីសរេីសមេដឹកនាំដែលមានសមត្ថភាព មានលទ្ធភាពពេញលេញ និងជឿជាក់បាន បន្តវេនក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសជួយដោះស្រាយជូនប្រជាពលរដ្ឋដែលជួបបញ្ហាជាដើម។

គួបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ប្រព្រឹត្តិទៅថ្ងៃអាទិត្យទី២៣ ខែ
កក្កដា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៥ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិទី៧នេះ មាន៩ក្រុង ស្រុក ៨១ ឃុំ សង្កាត់ មានការិយាល័យបោះឆ្នោត១១៥២ការិយាល័យ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៤៥៦.៧០៥នាក់  មន្ត្រីការិយាល័យសរុបចំនួន ៦,៩១២នាក់ ស្រី ៣,៩០១នាក់ មាន ៣០នាក់ ស្រី២២នាក់ ជាជនជាតិភាគតិច និង១៨នាក់ ស្រី ៧នាក់ ជាជនពិការផងដែរ ភ្នាក់ងារសង្កេតការណ៍គណបក្ស៣,០៧ នាក់និងភ្នាក់ងារសង្កេតការណ៍ជាតិ២.២៤០នាក់។