ខ្សែបម្រើស្លាបរបស់ក្លិបអធិរាជស Real Madrid គឺកីឡាករ Gareth Bale ត្រូវបានបោះឆ្នោតឲ្យជាប់ឈ្មោះជា កីឡាករលេងល្អបំផុតប្រចាំឆ្នាំរបស់ប្រទេសវ៉េល
មកដល់ពេលនេះកីឡាករវ័យ២៥ឆ្នាំរូបនេះបានឈ្នះពានជាលើកទី៤ហើយដោយបានបំបែកកំណត់ត្រារបស់លោក Mark Hughes (ម៉ាក យូស) និង John Hartson ដែលធ្លាប់ឈ្នះពាននេះម្នាក់៣លើក ។
Bale បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ក្រោយពេលផ្លាស់មកកាន់ក្លិប Real Madrid កាលពីរដូវកាលមុនហើយបានជួយឲ្យក្លិបនេះឈ្នះជើងឯក Champions League និង Copa del Rey ផងដែរ ។
គួបញ្ជាក់ថា ជាមួយគ្នានោះ ខ្សែការពារក្លិប Tottenham Hotspur កីឡាករ Ben Davies ក៏ត្រូវជ្រើសរើស ឲ្យក្លាយជាកីឡាករវ័យក្មេងលេងល្អប្រចាំឆ្នាំផងដែរ ៕