ខ្សែការពារក្លិបមហាសេដ្ឋី Paris Saint-Germain កីឡាករ Maxwell (ម៉ាកស្វេល) បានប្រកាសថា រូបគេបានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិប្រេស៊ីលក្រោយពេលចូលលេងបានតែ១០ប្រកួតប៉ុណ្ណោះ
កីឡាករវ័យ៣៣ឆ្នាំរូបនេះក៏បានចូលលេងឲ្យក្រុមសាំបាប្រេស៊ីលផងដែរសម្រាប់ការប្រកួត World Cup នៅរដូវក្តៅនេះហើយរូបគេបានបង្ហើបថា លោកចង់ធ្វើជាគ្រូបង្វឹកនាពេលអនាគត ។
Maxwell បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកមានវ័យចំណាស់ហើយការបង្ហាញខ្លួនសម្រាប់ការប្រកួត World Cup ពិតជាអស្ចារ្យសម្រាប់គេ លោកចង់ឲ្យក្មេងៗជំនាន់ក្រោយទទួលយកឱកាសដ៏ល្អក្នុងក្រុម ជម្រើសជាតិ ប្រេស៊ីល ។
គួរបញ្ជាក់ថា កិច្ចសន្យាបច្ចុប្បន្នរបស់ Maxwell ជាមួយក្លិប PSG នឹងត្រូវបញ្ចប់នៅចុងរដូវកាលនេះ ៕