អបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ បានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

0

ភ្នំពេញ: ថ្ងៃទី១៧ ខែកញ្ញា ២០២៣ ជាប្រវត្តិសាស្រ្ត ដែលប្រាសាទកោះកេរ អតីតរាជធានីលិង្គបុរ ឬ ឆោកគគ្យ៍រ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ។

រមណីយដ្ឋានប្រាសាទកោះកេរ រក្សាបាននូវសុច្ចរិតភាព (Integrity ) និងភាពត្រឹមត្រូវ(Authenticity)ពេញលេញ ទើបគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចដាក់បញ្ចូលក្នុងសម័យប្រជុំដើម្បីពិនិត្យសម្រេច និងបានអនុម័តជាឯកច្ឆ័ន ចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងបេតិកភណ្ឌពិភពលោក ដោយទទួលស្គាល់នូវតម្លៃលេចធ្លោជាសាកល។

គួររម្លឹកជូនដែរថា រមណីយដ្ឋានប្រាសាទកោះកេរ បានស្នើសុំចុះឈ្មោះក្នុងបេតិកភណ្ឌពិភពលោករូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាំងពីឆ្នាំ២០១៨មកម្ល៉េះ៕