ខេត្តស្វាយរៀង៖ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ នៅខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តបានរៀបចំការទូងស្គរ នៅវេលាម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ទន្ទឹមនឹងគ្រប់ស្ថាប័នគ្រប់ទីកន្លែងក់ទូទាំងខេត្តស្វាយរៀងរួមមាននៅតាមបណ្តាមន្ទីរអង្គភាព រដ្ឋបាលក្រុង-ស្រុកទាំង៨ សាលាឃុំ-សង្កាត់ វត្តអារាម សាលាបុណ្យ សាលាបឋមសិក្សា អនុវទ្យាល័យ វិទ្យាល័យ សកលវិទ្យាល័យ ព្រមទាំងគ្រប់ទីប្រជុំជននានាបានរៀបចំអបអរសាទរប្រកបដោយទឹកចិត្តមោទនៈភាពជាតិ និងសប្បាយរីករាយចំពោះព្រឹត្តិការជាប្រវត្តិសាស្ត្រនៅនាពេលនេះ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាព និងមន្ត្រីរាជការសាលាខេត្តជាច្រេីនរូបទៀតផងដែរ៕គឹមសេង